ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះបានប្រកាសថាក្រុមហ៊ុន TikTok បានបើកឱ្យអ្នកផលិតមាតិកានៅកម្ពុជា ដូច្នេះបងប្អូនដែលជាអ្នកចូលចិត្តចែករំលែកនិងផលិតមាតិកាអាចស្វែងយល់បន្ថែមពីលក្ខខណ្ឌនិងរបៀបរកចំណូលពីTik Tok។
ខាងក្រោមនេះគឺជាផ្លូវរកចំណូលពីTik Tok ចំនួន៣ដែលអ្នកអាចនឹងរកផ្លូវរកចំណូលពី Tik Tok ខណៈក្រុមហ៊ុននេះបានបើកភ្លើងខៀវឲ្យអ្នកប្រើប្រាស់Tik Tok នៅកម្ពុជាអាចរកលុយបាន។
១. Subscription
មុខងារ Subscription គឺក្រុមហ៊ុនTik Tok បានបើកជាផ្លូវការឲ្យអ្នកប្រើប្រាស់ Tik Tokនៅកម្ពុជា ជាពិសេសអ្នកផលិតមាតិការអាចរកលុយបានពីមុខងារនេះ។ មុខងារនេះអ្នកតាមដាន(Follower) អាចធ្វើការបង់ថ្លៃប្រចាំខែទៅដល់ក្រុមហ៊ុនដើម្បីទទួលបានអត្ថប្រយោជន៍ផ្តាច់មុខទាំងនោះ, អ្នកបង្កើតមាតិការ (creators) ទទួលបានចំណែកនៃប្រាក់ចំណូលពីការជាវពីអ្នកទស្សនា ឬអ្នកគាំទ្រ (subscription revenue)។
២. Creator Rewards
មុខងារ Creator Rewards គឺលក្ខខណ្ឌតម្រូវឲ្យមានអ្នកដាមតាន( Followers) ចាប់ពី10K និងចំនួនView ចាប់ពី100K view។ យ៉ាងណាមិញមុខងារនេះសម្រាប់ប្រទេសយើងបច្ចុប្បន្នហាក់មិនទាន់អនុវត្តន៍បានពេញលេញឡើយ។
៣. Content Reward ឬ Video Gift
មុខងារនេះគឺមានគ្រប់គណនីទាំងអស់និងមានយូរហើយ។ យើងអាចមានចំណូលពីមុខងារ Content Reward ឬVideo Gift តាមរយៈអ្នកតាមដាន( Follower) ផ្ដល់ជូនអ្នកនូវកាដូមានដូចជា Diamondជាដើម៕