ជាដំណឹងដ៏សោ.កសៅមួយសម្រាប់ប្រិយមិត្តដែលតែងនិយមគាំទ្ររថយន្តខ្នាតតូចរបស់ជប៉ុន និងបងប្អូនដែលមានបំណងចង់ទិញរថយន្តជប់ធន់ល្អ និងតម្លៃធូរថ្លៃ ខណៈពេលនេះក្រុមហ៊ុន Toyota ប្រកាសបញ្ឈប់ការផលិតម៉ូឌែល Toyota Scion ទៀតហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារពណ៌មាន Business Insider កាលពីពេលកន្លងទៅនេះ។
រថយន្ត Scion ត្រូវបានបង្កើតឡើងដើម្បីទាក់ទាញអ្នកទិញវ័យក្មេងនៅសហរដ្ឋអាមេរិក ដោយសារម៉ូឌែលនេះ ជាប្រភេទរថយន្តខ្នាតតូច មានតំលៃថោក។ ប៉ុន្តែបន្ទាប់ឈរជើងបានជិត១៣ឆ្នាំ ក្រុមហ៊ុនក៏ប្រកាសថាខ្លួនលែងត្រូវការយីហោមួយនេះ ដើម្បីចាប់ទីផ្សារយុវវ័យទៀតហើយ និយាយឱ្យចំគឺលក់មិនដាច់តែម្ដង ។
គួរជម្រាបផងដែរថា Scion ជាក្រុមហ៊ុនប៊ុត្រសម័្ពន្ធរបស់ Toyota ដែលមានម៉ូឌែលឡានសរុបមានចំនួន ៨ស៊េរីឯណោះមានដូចជា៖ xA, xB, xD, iM, iA, tC, iQ, និង FR-S ជាដើម។