អតិថិជនរបស់ App Nham24 កាន់តែងាយស្រួលថែមមួយកម្រិតទៀត ព្រោះឥឡូវនេះអ្នកអាចកម្ម៉ង់ទិញ ម្ហូបអាហារ ឬភេសជ្ជៈរហូតដល់ 3 ហាង ជាមួយនឹងការដឹកជញ្ជូនតែម្ដងប៉ុណ្ណោះ។ មុខងារថ្មីនេះមានឈ្មោះថា CENTRAL ដែលជាមុខងារថ្មី និងពិសេសបំផុត មិនធ្លាប់មានក្នុងប្រទេសកម្ពុជាពីមុនមកឡើយ។
CENTRAL ជាជម្រើសដ៏ល្អបំផុតមួយនៅក្នុង App Nham24 ប្រសិនបើអ្នកមានកម្មវិធីជប់លៀង ជួបជុំក្រុមការងារ ក្រុមគ្រួសារ មិត្តភក្ដិ ឬការជួបជុំផ្សេងៗ ហើយចង់កម្ម៉ង់ទិញម្ហូបអាហារ ឬភេសជ្ជៈច្រើនប្រភេទក្នុងពេលតែមួយ យើងណែនាំឱ្យប្រើមុខងារថ្មីមួយនេះ ព្រោះវាមានជម្រើសច្រើន រសជាតិកាន់តែច្រើន និងបន្ថែមនូវភាពសប្បាយរីករាយកាន់តែច្រើន សម្រាប់ការជួបជុំរបស់លោកអ្នក។
នៅពេលដែលលោកអ្នកត្រូវការកម្ម៉ង់អាហារ ឬភេសជ្ជៈផ្សេងៗ គ្រាន់តែចូលទៅក្នុង App Nham24 រួចចុចនៅលើមុខងារ CENTRAL នោះយើងនឹងឃើញជម្រើសតាមតំបន់នីមួយៗ។ ឧទាហរណ៍ដូចជានៅក្នុង AEON MALL គេនឹងបង្ហាញហាងជាច្រើន សម្រាប់ឱ្យយើងជ្រើសរើស ។ ជាមួយគ្នានេះ ក៏មានភោជនីយដ្ឋាន ក្នុងផ្សារទំនើបធំៗជាច្រើនទៀតសម្រាប់ឱ្យលោកអ្នកជ្រើសរើសដូចជានៅ Chip Mong, Eden Garden, Brooklyn, Midtown, The Point Community, Soriya, Exchange Square, K Mall, The Green Mall, Khalandale Mall, Attwood business center, WB Arena, The Park Community Mall រួមនឹងដៃគូសហការផ្សេងៗបន្ថែមទៀត។
មុខងារ CENTRAL នឹងជួយសន្សំសំចៃមួយកម្រិតដែរ ព្រោះប្រសិនបើលោកអ្នកកម្ម៉ង់ទិញអាហារ ឬភេសជ្ជៈម្ដងមួយមុខៗ ពិតណាស់អ្នកនឹងត្រូវការចំណាយថវិកាច្រើនក្នុងការដឹកជញ្ជូនច្រើនដង។ ប៉ុន្តែនៅពេលដែលប្រើមុខងារថ្មីនេះ អ្នកអាចកម្ម៉ង់បានម្ដងដល់ទៅ 3 ហាង ហើយចំណេញថ្លៃសេវាដឹកជញ្ជូនទៀតផង។
គូសបញ្ជាក់ថា សម្រាប់អ្នកដែលមាន App Nham24 នៅក្នុងទូរស័ព្ទហើយ អាចចូលទៅប្រើមុខងារ CENTRAL នេះបាន ប៉ុន្តែសម្រាប់អ្នកដែលពុំទាន់មាន និងចង់ប្រើមុខងារថ្មីនេះ អាចទាញយកបានទាំងនៅលើទូរស័ព្ទ Android, iOS, និង AppGallery។