ហ្វេនតូយ៉ូតាស្រលាញ់អត់? នេះជារថយន្តស៊េរីថ្មីរបស់ Toyota ១ម៉ូដែលជិះ១០០km ស៊ីតែ៥.២L ខណៈតម្លៃនៅខ្មែរអេម
នារី AUTOJULY 22 20242.4 K views

កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតាប្រចាំស្រុកខ្មែរបាននាំមកនៅរថយន្ត 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐀𝐥𝐥 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐕𝐞𝐥𝐨𝐳 𝟐𝟎𝟐𝟒 ជាមួយរូបរាងថ្មី ស្អាត ទាន់សម័យ ដោយជិះ១០០km ចាយត្រឹម៥.២L ប៉ុណ្ណោះ ខណៈតម្លៃជាង3ម៉ឺនដុល្លារ។

៥

យោងតាមការចុះផ្សាយលើផេកផ្លូវការ Toyota Cambodia បានឱ្យដឹងថា រថយន្តប្រភេទ​ SUV​ ម៉ូដែល 𝐕𝐞𝐥𝐨𝐳 𝟐𝟎𝟐𝟒 ដែលមានរាងស្អាត ប្លែក និងបច្ចេកវិទ្យាទំនើបដែលសក្តិសមទៅនឹង អ្នកជំនួញ បុគ្គលជោគជ័យ និងគ្រួសារសម័យថ្មី។ ចង់ដឹងរថយន្តមួយម៉ូដែលនេះមានលក្ខណៈពិសេស និងទំនើបបែបណាខ្លះ ខាងក្រោមនេះនឹងប្រាប់ប្រិយមិត្តកាន់តែលម្អិត។ ដោយក្នុងនោះរួមមាន៖

២

១. ផាសុកភាព និងភាពងាយស្រួលលើផ្នែកខាងក្នុង៖

  • ប្រព័ន្ធ nfotainment៖ ទាំងអេក្រង់ប៉ះទំហំ 8 អ៊ីញ ឬ 9 អ៊ីញជាមួយនឹង Apple CarPlay, Android Auto និងការតភ្ជាប់ប៊្លូធូស។
  • កន្លែងអង្គុយ៖ ៧ កៅអីដែលផលិតឡើងពីស្បែក និងក្រណាត់
  • ការសាកថ្មឥតខ្សែ៖ រក្សាទូរស័ព្ទរបស់អ្នកឱ្យដំណើរការបានគ្រប់ពេល។

៣

  • ពន្លឺ​បរិយាកាស៖ បន្ថែម​ភាព​ទំនើប​ដល់​កាប៊ីន។
  • Sunroof ៖ រីករាយជាមួយខ្យល់អាកាសបរិសុទ្ធ និងពន្លឺថ្ងៃ។

២. សុវត្ថិភាព

  • ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ
  • Blind-Spot Monitoring៖ ព្រមានអ្នកអំពីយានជំនិះនៅកន្លែង blind spot
  • ការជូនដំណឹង​អំពី​ចរាចរណ៍​ផ្លូវ​ក្រោយ៖ ជួយ​បញ្ចៀស​គ្រោះថ្នាក់ដែលមើលមិនឃើញ

៤

គួរជម្រាបផងដែរថា ចំពោះតម្លៃវិញ រថយន្ត 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐕𝐞𝐥𝐨𝐳 𝟐𝟎𝟐𝟒 មានតម្លៃត្រឹមតែ ៣៥,៩០០ដុល្លារតែប៉ុណ្ណោះ៕​

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia