ក្រសួងបើកលក់លេខពិសេសសម្រាប់ម៉ូតូហើយ ខណៈនេះជាតម្លៃដែលកំណត់ដាក់លក់
Bunthoeun KoemMAY 16 2025972 views

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន ដែលអាចឲ្យម្ចាស់យាន្ដជំនិះជ្រើសរើសនូវលេខដែលខ្លួនពេញចិត្ដបាន។ ដូច្នេះតើលេខពិសេសនេះដាក់លក់ចាប់ពីតម្លៃប៉ុន្មានប៉ុន្មានឡើងទៅ?

497559856 23951812521082884 3033085834779024791 N

តាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មកកាន់ Business Cambodia នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា «ចំពោះលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង ម៉ូតូកង់បួន នេះគឺមានតម្លៃចាប់ពី ១០ ម៉ឺនរៀល រហូតដល់ ៨ លានរៀល»

ឯកឧត្ដមបន្ថែមថា ការដាក់ដំណើរការចុះបញ្ជីលេខពិសេសនេះ ដោយសារមើលឃើញប្រជាពលរដ្ឋមានការចាប់អារម្មណ៍ខ្ពស់ និងបានស្វែងរកលេខពិសេសផ្ទាល់ខ្លួនដែលពួកគេចូលចិត្ត និងចង់បាន។ ហើយលេខពិសេសនេះទៀតសោធក៏ជាជម្រើសថ្មី សម្បូរបែប និងកាន់តែល្អសម្រាប់អ្នកប្រើប្រាស់ផងដែរ។

ដូច្នេះសម្រាប់ បងប្អូនជាពលរដ្ឋអាចចូលទៅស្វែងរក ទិញលេខ និងបំពេញបែបបទចុះបញ្ជី តាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ឬ នៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ។ ដោយក្នុងនោះលោកអ្នកកាន់តែវាយលេខ ឬឈ្មោះ ដែលខ្លួនចង់បាននៅក្នុងគេហទំព័រនោះវានឹងបង្ហាញតម្លៃឲ្យបានដឹងតែម្ដង។

ក្នុងករណីសាធារណជន មានតម្រូវការ សំណូមពរ ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈ ឬមតិយោបល់ កែលម្អណាមួយ អាចផ្តល់ព័ត៌មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈប្រអប់សារ ឬសូមធ្វើការទំនាក់ទំនង តាមរយៈទូរសព្ទ HOTLINE "1275” ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕

497500294 1009111321399862 5616698936597071380 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia