មានលុយ​ប៉ុន្មាន ក៏ទិញមិនបាន! ផ្លាកលេខពិសេស បើចង់ដាក់អក្សរបែបនេះ គឺមិនអាចដាក់បានទេ
Ping Chou EngMAY 16 20251 K views

កាលពីថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០២៥ ក្រសួងសាធារណៈការ បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ម៉ូតូនិងម៉ូតូកង់បួន តាមរយៈអនឡាញ https://vehicle.mpwt.gov.kh ដើម្បីឱ្យសាធារណជនប្រើប្រាស់សាកល្បង។

ដោយឡែកផ្លាកលេខពិសេសសម្រាប់រថយន្តវិញ បានដាក់ដំណើរការកាលពីឆ្នាំ២០១៩ កន្លងទៅ ដោយក្នុងនោះការដាក់លេខ សញ្ញា និងអក្សរមួយចំនួនពុំត្រូវបានអនុញ្ញាតឱ្យទិញសម្រាប់ប្រើប្រាស់ទេ។

យោងតាមសេចក្តីប្រកាសអន្តរក្រសួងរវាងក្រសួងសាធាណៈការនិងក្រសួងហិរញ្ញុវត្ថុ ចុះខែធ្នូ ឆ្នាំ២០១៩​ស្តី អំពីការដាក់លក់ស្លាកលេខពិសេស លើរថយន្ត (ឡាន) លើសេចក្តីសម្រេចនៃប្រការ២ បានបញ្ជាក់ដូច្នេះថា៖

+អតិថិជនអាចធ្វើការជ្រើសរើសលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន តាមរយៈបង្គំលេខ ឬ/និងអក្សរឡាតាំង មិនលើសពី ៨(ប្រាំបី) ខ្នង់ ឬ អាច៖

  • ដាក់សញ្ញាចុច(.) បានចំនួនមួយ ឬពីរដងតែមិនជាប់គ្នា នៅចន្លោះលេខ ឬ អក្សរ។ លេខ ឬ អក្សរ ដូចគ្នាត្រូវបានអនុញ្ញតឱ្យប្រើត្រឹមតែ ៥(ប្រាំ) ខ្ទង់។ ឧទាហរណ៍ ÷ I.LOVE.U, 88888.88, AAAAABAA ។ 
    • មិនអនុញ្ញាតឱ្យជ្រើសយកលេខចុះបញ្ជីទាក់ទងនឹងឈ្មោះទីកន្លែងប្រវត្តិសាស្ត្រ ឈ្មោះប្រាសាទ ឈ្មោះ រាជធានី ខេត្ត ឈ្មោះក្រសួង  ស្ថាប័ន គណបក្សនយោបាយ។
    • ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ ជនល្បីឈ្មោះ និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនមួយចំនួនទៀត ត្រូវមានការសម្រេចពីគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។
    • មិនអនុញ្ញាតឡើយចំពោះប្រភេទលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនដែលមានអត្ថន័យ ឬ សូរស័ព្ទដែលប៉ះ ដល់សណ្តាប់ធ្នាប់សាធារណៈ មានជាអាទិ៍ ការជេរប្រមាថ ការរើសអើង ការបៀតបៀនផ្លូវភេទ ឬ ឬ ប៉ះពាល់ ដល់សីលធម៌ សុជីវធម៌ក្នុងសង្គម។

    សូមបញ្ជាក់ផងដែរថាចំពោះ ការដាក់ផ្លាកលេខពិសេសសម្រាប់ម៉ូតូនិងម៉ូតូកង់បួន គឺកំពុងស្ថិតក្នុងដំណើរការតេស្តសាកល្បង សម្រាប់ឱ្យសាធារណៈជនមើលស្វែងរក តម្លៃផ្លាកលេខពិសេស ដោយការដាក់ឈ្មោះដែលខ្លួនពេញចិត្ត តាមរយៈគេហទំព័រផ្លូវ​ការរបស់ក្រសួង៕​

    អត្ថបទដោយ៖ ពីង ជូអេង

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia