ផ្តើមចេញពីមនុស្សម្នាក់ដែលបានចាកចេញពីស្រុកកំណើត ដើម្បីទៅធ្វើការនៅប្រទេសកូរ៉េរហូតដល់ទៅ ៣ឆ្នាំ ទីបំផុតលោក អ៊ុល ចំណាប់ បានខំប្រឹងសន្សំចំណេះ ជំនាញ ដើមទុនត្រលប់មករកស៊ីនៅខ្មែរវិញ រហូតអាចផលិតគ្រឿងយន្តកសិកម្មដ៏ល្បីចែកចាយពេញ ២៥ខេត្តក្រុង។
នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមការងារចាបក្រហម លោក អ៊ុល ចំណាប់ បាននិយាយថា លោកបានទៅធ្វើការផ្នែកមេកានិចរយៈពេល ៣ឆ្នាំឯណោះនៅប្រទេសកូរ៉េ ដោយនៅឆ្នាំ២០១៤ លោកក៏បានត្រឡប់មកស្រុកកំណើតនៅខេត្តកំពង់ធំវិញ។ ក្រោយពីសល់លុយបន្តិចបន្តួចពីប្រទេសកូរ៉េ នាពេលនោះលោកក៏បានបើករោងជាងផ្សារដែកដ៏តូចមួយ ដែលមានជួសជុលគ្រឿងយន្តបន្តិចបន្តួចប៉ុណ្ណោះ។
លោកចំណាប់បាននិយាយបន្តទៀតថា ក្រោយពីបើកកន្លែងជួលជុលគ្រឿងយន្តពីមួយថ្ងៃទៅមួយថ្ងៃគឺមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ ដូច្នេះហើយលោកក៏ចាប់ផ្តើមពង្រីកអាជីវកម្មរបស់លោកបន្តិចម្តងៗរហូតលោកបានសម្រេចចិត្តពង្រីកអាជីវកម្មមួយដែលធំជាងមុនគឺផលិតគ្រឿងយន្តកសិកម្មដែលមានឈ្មោះថា “បច្ចេកវិទ្យាគ្រឿងយន្ត 007 AI “ អាចលក់ចែកចាយពេញ ២៥ខេត្តក្រុង។
ចំពោះចំណុចពិសេសរបស់ “បច្ចេកវិទ្យាគ្រឿងយន្ត 007 AI “ នោះគឺផលិតផលដែលគាត់បង្កើតបានគឺទំនើបខ្លាំងដែលមានមុខងារជាច្រើនអាចជួយសម្រួលទៅដល់ការងារកសិកម្មបានយ៉ាងងាយស្រួលដើម្បីជួយទៅដល់បងប្អូនកសិករឱ្យទទួលបានអត្ថប្រយោជន៍ច្រើនតាមរយៈការប្រើប្រាស់គ្រឿងម៉ាស៊ីនដែលលោកចំណាប់បានបង្កើតឡើងមក។ ចំណែកអត្ថប្រយោជន៍ទី២ នៅពេលដែលបងប្អូនទិញហើយគឺចំណាយថ្លៃដើមតិចខ្លាំងមែនទែន អ្វីដែលកាន់តែពិសេសនោះគឺកម្លាំងខ្លាំង ប្រើបានយូរតម្លៃសមរម្យផងដែរ។
គួរជម្រាបថា សម្រាប់បងប្អូនប្រជាកសិករខ្មែរដែលត្រូវការគ្រឿងយន្តផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មសូមបងប្អូនកុំភ្លេចមកជួយគាំទ្រផលិតផលដែលកូនខ្មែររបស់យើងផលិតបាន ពោលសម្រាប់គ្រឿងយន្តកសិកម្មនៅ“បច្ចេកវិទ្យាគ្រឿងយន្ត 007 AI “ គឺមានជម្រើសច្រើនណាស់បងប្អូនអាចទាក់ទងទៅកាន់ផេកផ្លូវការ “បច្ចេកវិទ្យាគ្រឿងយន្ត 007 AI “ ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 090793000 ៕