វគ្គសិក្សាថ្មីនៅវិទ្យាស្ថាន ខេមអេដ (CamEd) ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនហើយ
Daneth MechMAY 31 2024

ជាទូទៅ នៅពេលដែលយើងកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យ យើងតែងតែព្យាយាមស្វែងរក មុខវិជ្ជាដើម្បីសិក្សាថា្នក់ឧត្តមសិក្សា ឬកម្រិតបរិញ្ញាបត្រ ហើយរាល់ការសម្រេចចិត្តផ្សេងៗ វាពាក់ព័ន្ធមួយផ្នែកធំទៅលើចំណង់ចំណូលចិត្ត វិទ្យាស្ថានដែលមានការទទួល​ស្គាល់ថ្នាក់ជាតិ​ និងអន្តរជាតិ ជាពិសេសទាក់ទងនឹងឱកាសការងារខ្ពស់។

បន្ទាប់ពីទទួលបាន ការងារមួយដែលសមរម្យហើយ យើងតែងតែត្រូវរកជំនាញ ក៏ដូចជាអភិវឌ្ឍខ្លួនបន្ថែមដើម្បី ជម្រុញអាជីពរបស់យើងអោយកាន់តែប្រសើរជាងមុន ជាមួយនឹងចំណេះដឹងថ្មីដែលដើរទាន់ នឹងសម័យបច្ចុប្បន្ន ក៏ដូចជាជួយអោយយើងទទួលបានឱកាសការងារល្អប្រសើរជាងមុន។ ជាក់ស្តែង ដើម្បីអភិវឌ្ឍការងាររបស់ខ្លួន ជម្រើសដែលល្អបំផុតគឺបន្តការសិក្សាសញ្ញាបត្រ ជំនាញអន្តរជាតិ បរិញ្ញាបត្រជាន់ខ្ពស់ដែលសមស្របទៅតាមទីផ្សារ ដែលជួយអ្នកក្នុងការ  ក្តាប់បានទីផ្សារការងារខ្ពស់ ក៏ដូចជាអភិវឌ្ឍការងារបច្ចុប្បន្ន និងអាជីវកម្មរបស់ខ្លួនអោយកាន់ តែប្រសើរ។

Photo 2024 05 31 15 53 14

ឥឡូវនេះវិទ្យាស្ថានខេមអេដកំពុងបើកទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ សញ្ញាបត្រ ជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (Certified Accounting Technician - CAT) សញ្ញាបត្រអ្នកជំនាញផ្នែកគណនេយ្យ (Association of Chartered Certified Accountants - ACCA) សញ្ញាបត្រច្បាប់ពាណិជ្ជកម្មកម្ពុជា (Diploma in Cambodian Business Law) សញ្ញាបត្រជំនាញពន្ធដារកម្ពុជា (Diploma in Cambodian Tax) សញ្ញាបត្រកម្រិតខ្ពស់ផ្នែកពន្ធដារកម្ពុជា (Diploma in Advanced Cambodian Tax) សញ្ញាបត្រជំនាញស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាពធុនតូច និងមធ្យម (Diploam in IFRS for SMEs) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្រ្ត គណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអ្នកជំនាញផ្នែកគណនេយ្យ (Master of Science in Accounting and Finance + ACCA)។ 

សិក្សាជាមួយវិទ្យាស្ថានខេមអេដ និស្សិតនឹងសិក្សាជាមួយសាស្រ្តាចារ្យដែលមានការទទួលស្គាល់ជាអន្តរជាតិ លើគុណវឌ្ឍិ បទពិសោធន៍ និងការបង្រៀនផងដែរ ដូច្នេះនិស្សិតមិនត្រឹមតែទទួលបាននូវចំណេះដឹង និងជំនាញដ៏ពិតប្រាកដនោះទេ ប៉ុន្តែពួកគេក៏ទទួលបាននូវបទពិសោធន៍ គន្លឹះ និងដំណោះស្រាយផ្សេងៗដើម្បីប្រឈមនឹងបញ្ហាដែលនឹងអាចកើតមាននៅពេលអនាគតក្នុង ពេលបំពេញការងារផងដែរ។ លើសពីនោះវិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានអន្តរជាតិដែល មានការទទួលស្គាល់ពីគណៈកម្មការវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ACBSP ពីសហរដ្ឋអាមេរិក សមាគមគណនេយ្យករជំនាញ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស ស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ QS Stars ដែលមានទីតាំងនៅចក្រភពអង់គ្លេស និងស្ថាប័នវាយតម្លៃគុណភាពជាអន្តរជាតិជាច្រើនផ្សេងទៀត។

Photo 2024 05 31 15 53 09

និស្សិតដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះពីឥឡូវនេះតទៅរហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ហើយវិទ្យាស្ថានរីករាយស្វាគមន៍ជានិច្ចសម្រាប់ការសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 010 986 523 ឬ   070 673 673 ក៏ដូចជាតាមរយៈតេឡេក្រាមលេខ 078 588 886   ឬក៏តាមរយៈអ៊ីម៉ែល admissions@cam-ed.com។​ លោកអ្នកអាចចុះឈ្មោះ ផ្ទាល់នៅទីតាំងផ្ទះលេខ 64 ផ្លូវ108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈគេហទំព័រ www.cam-ed.edu.kh

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia