ពិតជាឡូយមែន ផាក កាហ្វេ​ (Park Café) កំពត ផឹកកាហ្វេបណ្តើរមើលព្រះអាទិត្យលិចបណ្តើរ ប្លែកខ្លាំងណាស់
Daneth MechJUNE 14 2022

រវល់ការងាររាល់ថ្ងៃ ទាំងស្ត្រេស ទាំងហត់គ្រប់គ្នាតែងត្រូវការពេលវេលាដើម្បីសម្រាកលំហរកាយ។ ដូច្នេះបើល្ងាចៗបានអង្គុយស្រូបខ្យល់អាកាសត្រជាក់ៗ មើលថ្ងៃលិចជាប់មាត់ព្រែកច្បាស់ជាអេម។

ធ្វើការពេញមួយថ្ងៃ ល្ងាចឡើងមកលំហែស្រូបខ្យល់អង្គុយមើលថ្ងៃលិចនៅជាប់មាត់ព្រែកកំពត អាចជួយឲ្យយើងកាត់ស្រ្តេសបានមួយកម្រិត តែបើបាន ថតរូបស្អាតៗ ជួបជជែកជាមួយមមិត្តភក្តិ​ឬ មនុស្សជាទីស្រលាញ់ទៀតរិតរិតែកាត់បន្ថយស្ត្រេស និងភ្លេចភាពនឿយហត់បានកាន់តែច្រើន។

តោះមកស្គាល់ទីតាំងដ៏ថ្មីស្រឡាងដែលជះសម្រស់ និង​អំណោយទានសម្រាប់លំហែកាយ ញ៉ាំអាហារឆ្ងាញ់ៗ ជុំមិត្តជជែកគ្នា មើលថ្ងៃលិចជុំគ្នានាពេលល្ងាច អាចអញ្ជើញមក ផាក កាហ្វេ​ (Park Café) កំពត។ ផាក កាហ្វេ ជាភោជនីយដ្ឋាននបម្រើ អាហារ និងភេសជ្ជៈបែបសុខភាពដ៏ពេញនិយមនៅកម្ពុជាឥឡូវនេះបានពង្រីកមកដល់កំពតហើយ អ្វីដែលកាន់តែពិសេស គឺទីតាំងអំណោយទាន ស្ថិតនៅក្នុងក្រុង តាមបណ្តោយផ្លូវទៅរមនីយដ្ឋានទឹកឈូតែម្តង។

Photo 2022 06 14 14 28 10

Photo 2022 06 14 14 39 52

ជាពិសេស ផាក កាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពដូស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោកច្នេះសម្រាប់អ្នកចូលចិត្ត ផឹក កាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈមើលទេសភាពស្អាតៗនៅកំពតកុំភ្លេច ផាក កាហ្វេ​  ។

សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖​ ផាកកាហ្វេ កំពត

ផាក កាហ្វេ ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda WoW Now Nham24 ផងដែរ​​ ជាពិសេស​ដឹកជូនឥតគិតថ្លៃតាមរយៈកម្មវិធីទូរសព្ទ PARK CAFE ៖ (http://bit.ly/ParkCafeApp)

ឬ លេខទូរសព្ទ៖ 023 990 990។

  • តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត: (https://t.me/PARKCAFEKH)
  • ហ្វេសបុកផេក៖ [Park Café](https://www.facebook.com/ParkCafe1/?) ៕

Photo 2022 06 13 17 12 00

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia