LG ធ្លាប់ប្រកាសឈប់ផលិតស្មាតហ្វូន ឥឡូវបែកធ្លាយ ម៉ូឌែលស្មាតហ្វូន១ អេក្រង់បត់ ត្រៀមវាយលុកទីផ្សារហើយ
នៅ ហៀងSEPTEMBER 27 2022479 views

LG ត្រូវបានគេស្គាល់ថាជាយីហោចាស់វស្សាផលិតស្មាតហ្វូនដ៏ល្បីល្បាញមួយរបស់កូរ៉េ ​​ដែលបានប្រកាសបិទរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួនកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ដោយសារតែការលក់ធ្លាក់ចុះខ្លាំង និងការប្រកួតប្រជែងពីស្មាតហ្វូនរបស់ចិនកាន់តែច្រើនឡើងនៅលើទីផ្សារ ។ នេះបើយោងទៅតាមគេហទំព័រ businesstoday ។

G3f12d

យ៉ាងណាមិញកាលពីថ្មីៗនេះបានបែកធ្លាយវីដេអូមួយ ចេញពី YouTuber ម្នាក់មានឈ្មោះជាភាសារកូរ៉េថា 뻘짓연구소  បានធ្វើការ Review បង្ហាញពីស្មាតហ្វូនថ្មីរបស់ LG ដែលមានឈ្មោះថា LG Rollable  វាមានរូបរៀងប្លែកភ្នែក អេក្រង់អាចបត់បាន(Rollable)​មិនចាញ់ស្មាតហ្វូន Samsung ឬ oppo ឡើយ ។

Grefqwdsa

ម៉ូឌែលមួយនេះ LG អាចនឹងធ្វើការដាក់លក់នៅក្នុងប្រទេសឥណ្ឌាមុនគេ នៅក្នុងតម្លៃប្រមាណជា១ពាន់ដុល្លារ កញ្ចប់ លុយហ្នឹង LG ព្យាយាមញ៉ាត់កម្មវិធីទំនើបៗមិនចាញ់ស្មាតហ្វូនមួយចំនួនឡើយ ពោលគឺវាមកជាមួយអេក្រង់ទំហំ 6.8 អ៊ីងដ៏អស្ចារ្យ ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2460 ភីកសែល ដែលនឹងនាំមកនូវភាពរស់រវើកនៅពេលដែលមើលវីដេអូ ថែមទាំងមានល្បឿនលឿនជាងមុន ។

Gefqdwsx

បន្ថែមពីនេះទៅទៀតវាមកជាមួយឈីប Snapdragon 888 RAM 2GB Storage 256GB គេរំពឹងថានឹងដំណើរការ ប្រព័ន្ធប្រតិបត្តិការ Android v10 (Q) ថាមពលថ្ម 4000 mAh ដែលអាចកំដរឱ្យអ្នកប្រើប្រាស់បានយូរ បើប្រើកម្មវិធីល្មមៗឆ្លងផុតបានពីរថ្ងៃឯណ្ណោះ ចំណែកឯកាមេរ៉ាខាងក្រោយវិញចំនួនបីគ្រាប់ដែលមានទំហំ 64 MP + 13 MP + 2 MP រីឯកាម៉ារ៉ាខាងខមុខមានទំហំ  32 MP ។

G23fqwdsa

គួរបញ្ជាក់ផងដែរថា ខាងលើនេះគ្រាន់តែជាការបែកធ្លាយនៅព័ត៌មានមួយចំនួនប៉ុណ្ណោះ ហើយគេមិនទាន់បានដឹងច្បាស់នៅឡើយទេថា LG Rollable នឹងចេញលក់ជាផ្លូវការនៅពេលណាឡើយ ។ សម្រាប់បងប្អូនដែលធ្លាប់ប្រើប្រាស់ស្មាតហ្វូនយីហោ LG យល់ឃើញយ៉ាងណាដែរ ប្រសិនបើក្រុមហ៊ុនមួយនេះចេញមកវាយលុកស្មាតហ្វូននៅលើទីផ្សារម្តងទៀត ?

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia