យោងតាមការចេញផ្សាយរបស់ក្រុមហ៊ុន Meta បានឱ្យដឹងផងដែរថាលោក Mark Zuckerberg ទំនងជាចង់ទាញអ្នកប្រើប្រាស់ App ទិញទំនិញធំៗឱ្យងាកមករក ការទិញអីវ៉ាន់តាម Instagram វិញម្តង ដោយបានផ្តល់នូវភាពងាយស្រួលទាំងការតាមដានទំនិញ ការបង់ប្រាក់ ជាពិសេសគឺបាននិយាយឆ្លើយឆ្លងផ្ទាល់ជាមួយអ្នកលក់ថែមទៀតផង។
តាមរយៈប្រភពខាងលើ Instagram បានបញ្ចេញមុខងារមួយដែលអាចឱ្យអ្នកប្រើប្រាស់នៅអាមេរិចទិញទំនិញបែបថ្មីតាមរយៈ Chat ក្នុង Instagram ដែលវាមានភាពងាយស្រួលជាង App e-commerce ធំៗទៀត ដោយអ្នកទិញអាចជ្រើសរើសទំនិញផ្សេងៗបានតាមចិត្ត ដោយមិនមានការទាមទារឬមានគោលការណ៍ច្រើននោះទេ។
គួរជម្រាបផងដែរថាមុខងារថ្មីនេះទំនងជាអាចជួយឱ្យម្ចាស់អាជីវកម្មខ្នាតតូចដែលមានបំណងចង់ប្រកបរបរនៅលើ INTERNET ឱ្យកាន់តែមានភាពងាយស្រួលជាងមុន ដោយមិនបាច់ត្រូវការផ្នែកបច្ចេកទេសនិងចំណោយថវិកាច្រើនដូចជាការដាក់លក់នៅលើ App ធំៗនោះទេ៕
អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ )