ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) របស់ក្រសួងការងារបានប្រកាសជ្រើសរើសបុគ្គលិកចំនួន ៤៦៤កន្លែង ដែលមានស្ថាប័នចំនួន៣កំពុងត្រូវការបុគ្គលិក ដោយអាចដាក់ពាក្យភ្លាមសម្ភាសន៍ភ្លាម នៅនឹងកន្លែងដែលកម្មវិធីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ត្រូវនឹងស្អែកនេះនៅទីតាំងបរិវេណក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងនោះក្រុមហ៊ុនចំនួន៣ មានដូចជា៖ LOLC , DDD , ANAKUT កំពុងរើសបុគ្គលិក។ ដូច្នេះសម្រាប់បងប្អូនដែលកំពុងស្វែងរកការងារធ្វើ និងចង់ផ្លាស់ប្ដូរការងារ អាចត្រៀមប្រវត្ដិរូបសង្ខេប (CV) សម្រាប់ដាក់ពាក្យចូលសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនណាមួយក្នុងចំណាម៣ទាំងខាងលើនេះបាន។
គួរបញ្ជាក់ផងដែរថាការសម្ភាសន៍នេះនឹងត្រូវធ្វើឡើងនៅទីតាំងអគារភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងបរិវេណក្រសួងការងារ អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨:០០ព្រឹក- ១៧:០០ល្ងាច។សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទទំនាក់ទំនង ០១៦ ៧៨៦ ៦៥៥ / ០៧៧ ២៣២ ៣៧៨៕
អត្ថបទដោយ៖ ពីង ជូអេង