មហាសេ.ដ្ឋីពាន់លា.ន$ ព្រមានថាផែនការពន្ធរបស់លោក Trump អាចនាំអាម៉េរិកធ្លាក់ក្នុងវិបត្តិអាក្រក់ជាងឆ្នាំ២០០៨
Kan DaraAPRIL 7 2025375 views

មហាសេដ្ឋីប្រាក់លាន Mark Cuban បានរិះគន់ចំៗលើផែនការពន្ធថ្មីរបស់ប្រធានាធិបតី Donald Trump រួមទាំងបានព្រមានថា ការដំឡើងពន្ធដ៏គឃ្លើន និងការកាត់បន្ថយការងារ ដោយក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) អាច​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រយៈពេល​វែង។ នេះបើយោងតាមការឲ្យដឹងពី Business Insider នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។

 

លោក Mark Cuban ស្ថាបនិកក្រុមហ៊ុន Cost Plus Drugs បានសរសេរបង្ហោះនៅលើបណ្តាញ Bluesky កាលពីថ្ងៃសៅវ៍ យ៉ាងដូច្នេះថា៖ «ប្រសិនបើពន្ធថ្មីមិនប្រែប្រួល ហើយត្រូវបានអនុវត្តយ៉ាងតឹងរឹង ស្របពេលដែលខ្សែកោងអតិផរណាកើនឡើង រីឯក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នៅតែបន្តកាត់បន្ថយការងារ នោះយើងនឹងស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរជាងឆ្នាំ ២០០៨ ទៅទៀត»

 

យ៉ាងណាមិញ ការដាក់ចេញនូវផែនការពន្ធថ្មីរបស់ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃពុធ សប្តាហ៍មុនបានធ្វើឲ្យទីផ្សារភាគហ៊ុនដាំក្បាលចុះ ហើយជំរុញឲ្យអ្នកប្រើប្រាស់ ស្តុកទុករបស់សំខាន់ៗ និងកាត់បន្ថយការទិញទំនិញថ្មីៗ។ ក្នុងនោះ សេដ្ឋវិទូ និងអ្នកជំនាញខ្សែសង្វាក់ផ្គត់ផ្គង់បានប្រាប់ Business Insider ថាការកើនឡើងនៃថ្លៃដើមនាំចូលដែលបណ្តាលមកពីពន្ធនេះ ត្រូវបានគេរំពឹងថា នឹងនាំឱ្យតម្លៃកាន់តែខ្ពស់សម្រាប់អ្វីៗគ្រប់យ៉ាង។

 

គួរជម្រាបផងដែរថា ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងផលវិបាកភ្លាមៗ បានធ្វើ GDP របស់សហរដ្ឋអាម៉េរិកធ្លាក់ចុះជាង ៤%, អត្រាគ្មានការងារធ្វើបានឈានដល់ ១០% រីឯទីផ្សារលំនៅដ្ឋានបានដាំក្បាលចុះងើបលែងរួច ខណៈអ្នកសេដ្ឋកិច្ចបានទទួលស្គាល់ថា វាជាវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia