ដំណឹងល្អ! រដ្ឋត្រៀមដីជាង ៧០ ហិកតានៅទីតាំង១កន្លែង ដើម្បីរៀបចំសួនច្បារសាធារណៈឲ្យពលរដ្ឋលេងកម្សាន្ដដូចនឹង Walk Street
Bunthoeun KoemAPRIL 7 2025381 views

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំដីប្រមាណជាង ៧០ ហិកតា ដើម្បីធ្វើការរៀបចំសាងសង់សួនច្បារ និងកន្លែងកម្សាន្ដសាធារណៈ ដើម្បីទុកឲ្យប្រជាពលរដ្ឋនៅភ្នំពេញធ្វើលំហែកម្សាន្ដចុងសប្ដាហ៍ ដូចទៅនឹង Walk Street ដែលរៀបចំនៅផ្លូវមាត់ទន្លេផងដែរ។

 

Img 2092

 

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសមរតកតេជោ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចបានមានប្រសាសន៍ថា «ហើយឥឡូវនេះនៅរាជធានីភ្នំពេញខ្ញុំបានឲ្យរៀបចំនៅកន្លែងផ្លូវកប់ស្រួវ ត្រៀមប្រហែលជាង ៧០ ហិកតា ដើម្បីធ្វើសួនសាធារណៈឲ្យអ្នកក្រុងភ្នំពេញ។ ...ឥឡូវឯកឧត្ដម ឃួង ស្រេង កំពុងដាំដើមឈើពាន់ដើម ដាក់បណ្ដុះដាំទៅបន្ដិចទៀតយើងធ្វើហើយ»។

 

ទន្ទឹមគ្នានោះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានកោដសរសើរដល់អភិបាលនៃគណៈអភិវបាលខេត្ដតាកែវ ខេត្ដបាត់ដំបង ខេត្ដកំពង់ធំ និងខេត្ដមួយចំនួនទៀតដែលបានរៀបចំសួនច្បារសាធារណៈនេះនៅក្នុងខេត្ដរបស់ខ្លួន។ ហើយក្នុងនោះសម្ដេចក៏បានលើកទឹកចិត្ដដល់រដ្ឋបាលខេត្ដដទៃទៀតគិតគូររៀបចំសួនសារធារណៈនេះ នៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួនដើម្បីបង្កើនសោភ័ណ្ឌភាពផង និងឲ្យប្រជាពលរដ្ឋលេងកម្សាន្ដ៕  

 

488866589 1207599261370443 8158761398195633337 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia