រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥៖ ចាននំបញ្ចុកយក្ស ដែលរៀបចំដោយ ខ្នរ បានបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏គួរឱ្យរំភើប, ការទទួលទាននំបញ្ចុកខ្មែរយ៉ាងឆ្ងាញ់ពិសា និងក្តីស្រឡាញ់ចំពោះអាហារបែបប្រពៃណីខ្មែរយើង។
គួររំឭកផងដែរថា ព្រឹត្តិការណ៍ចាននំបញ្ចុកយក្ស ដែលរៀបចំដោយខ្នរ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៥ដល់ទី៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ គឺមានអ្នកចូលរួមរាប់ពាន់នាក់ចម្រុះវ័យមិនថាក្មេងឬចាស់ បានមកចូលរួមដើម្បីសាទរ និងភ្លក្សនំបញ្ចុកខ្មែរ ដែលមានដុំស៊ុបខ្នរគឺជាគ្រឿងទេសសំខាន់មួយ។
ព្រឹត្តិការណ៍នេះបាននាំមកជូននូវកម្មវិធីសំខាន់ៗ ដូចជា៖
- ចាននំបញ្ចុកខ្មែរដ៏ធំ៖ ត្រូវបានដាក់តាំងបង្ហាញក្នុងចានយក្ស ដើម្បីតំណាងឱ្យ ការជួបជុំ និងប្រពៃណី។
- ការផ្សាយផ្ទាល់អំពីការចម្អិន និងការផ្តល់ជូនផលិតផលគំរូ៖ វត្តមាននៃចុងភៅល្បីឈ្មោះ ដែលបានបង្ហាញពីរបៀបស្លជាមួយនឹងដុំស៊ុបខ្នរ ដើម្បីទទួលបានរសជាតិសម្លនំបញ្ចុកឆ្ងាញ់ជាប់ចិត្ត។
- ការសម្តែងបែបប្រពៃណី៖ តន្ត្រី និងការរាំកម្សាន្ត ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែរីករាយ។
- ប្រូម៉ូសិនពិសេស៖ អ្នកចូលរួម ដែលទិញផលិតផលខ្នរអស់ ២ម៉ឺន រៀល នឹងមានឱកាសឈ្នះរង្វាន់ ឬនំបញ្ចុកញ៉ាំដោយឥតគិតថ្លៃ។
ការចូលរួម និងឆ្លើយតបដ៏លើសលប់ពីអ្នកចូលរួម បានពង្រឹង និងបង្ហាញឱ្យច្បាស់អំពីសារៈសំខាន់ នៃអាហារជាស្ពានផ្សារភ្ជាប់មនុស្សពីមួយជំនាន់ទៅមនុស្សមួយជំនាន់ទៀត។ មិនថាអ្នកចម្អិនអាហារនៅផ្ទះ ដែលរកឃើញរូបមន្តចម្អិនម្ហូបថ្មី ឬក៏ត្រឹមជាការជួបជុំគ្រួសារទទួលទានអាហារជុំគ្នាព្រឹត្តិការណ៍នេះបាននំាមកនូវរសជាតិនៃអាហារបែបប្រពៃណីទៅកាន់មនុស្សជំនាន់ថ្មី។
ខ្នរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកចូលរួមទាំងអស់ ដែលបានចូលរួមព្រឹត្តិការណ៍របស់យើង។ យើងនឹងខិតខំបន្ថែមទៀត ក្នុងការបង្កើតនូវកម្មវិធីល្អៗ ប្រកបដោយអត្ថន័យ ដើម្បីនាំមកនូវបទពិសោធនៃរសជាតិអាហារដ៏សម្បូរបែបមកកាន់ប្រជាជនខ្មែរយើង។ ចូលរួមជាមួយពួកយើង ដើម្បីអបអរការចម្អិនអាហារដ៏រីករាយ #KnorrKhmerNoodles!