យុទ្ធនាការកៀរ.គរថវិការបស់ក្រុមហ៊ុនអិនស៊ីអិច ប្រ.មូលបានថ.វិការសរុប ២៥០,០០០,០០០រៀ.ល បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា!!
Daneth MechOCTOBER 25 2024

កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានដឹកនាំគណៈប្រតិភូ យកថវិកាចំនួនសរុប ២៥០,០០០,០០០រៀល បរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកា ២៥០,០០០,០០០រៀលនេះ គឺជាចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុនទទួលបាន បន្ទាប់ពីការដាក់ដំណើរការយុទ្ធនាកាកៀរគរថវិកា ២៥,០០០រៀល​ក្នុងម៉ូតូគ្រឿង ពីការលក់ម៉ូតូហុងដារយៈពេល២៥ថ្ងៃ នៅ២៥ខេត្តរាជធានីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។

Photo 2024 10 25 18 57 04 (2)

Photo 2024 10 25 18 57 02 (2)

Photo 2024 10 25 18 57 02 (3)

Photo 2024 10 25 18 57 02

នាឱ​កាសគម្រប់ខួបលើកទី25ឆ្នាំ ក្រុមហ៊ុន NCX បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏យូរអង្វែងជួយដល់សង្គម​​តាមរយៈយុទ្ធនាការបរិច្ចាគថវិកា ២៥,០០០រៀល ក្នុងមួយគ្រឿងពីការលក់ម៉ូតូហុងដាឌ្រីមស៊េរីថ្មី ក្នុងរយៈពេល២៥ថ្ងៃ ​ទូទាំងរាជធានី-ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា គ្រប់តំណាងចែកចាយម៉ូតូហុងដាទាំងអស់។ គំនិតផ្តួចផ្តើមនេះនឹងជួយផ្តល់ថវិកាដល់ការព្យាបាលកុមារកម្ពុជា ដោយធានាថាពួកគេទទួលបានការថែទាំដែលពួកគេសមនឹងទទួលបាន។

Photo 2024 10 25 18 57 04 (3)

Photo 2024 10 25 18 57 03

Photo 2024 10 25 18 57 03 (2)

លោក បេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិនស៊ីអិច បានលើកឡើងថា ក្រុមហ៊ុនពិតជាអរគុណយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាដែលតែងតែផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុនហើយបានបន្តដំណើរជាមួយខ្លួនអស់រយៈពេល២៥ឆ្នាំមកនេះ ហើយចក្ខុវិស័យរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺនៅតែជាក្រុមហ៊ុនដែលផ្តល់មធ្យោបាយធ្វើដំណើរឈានមុខគេបង្អស់ និងក្លាយជាអាជីវកម្មដែលប្រជាជនកម្ពុជាពិតជាចង់បាន។

ព័ត៌មានបន្ថែមអំពីក្រុមហ៊ុ​ន : NCXHONDA.COM

Photo 2024 10 25 18 57 05

Photo 2024 10 25 18 57 04

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia