ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG EXPO រដូវកាលទី 2 បើកជាផ្លូវការចាប់ពីថ្ងៃទី 25 ដល់ 27 តុលា 2024 នៅ Factory Phnom Penh
Ping Chou EngOCTOBER 25 2024

នាព្រឹកថ្ងៃទី 25 តុលា 2024 ក្នុងទីតាំង Factory Phnom Penh ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG ឬ Technology Anime Game Expo ដែលរៀបចំឡើងដោយ លោកស្រី ហាក់ សំបូរ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនផ្សព្វផ្សាយឌីជីថល ធីមធូ ឯ.ក. បានបើកសម្ពោធជាផ្លូវការដោយមានវត្តមានចូលរួមដ៏ឧត្តុង្គឧត្តមពីសំណាក់ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា លោក រាល មុចរ៉ាមី ជំនួយការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី សុខុម សុផានិត អនុប្រធាននាយកដ្ឋាន ជាតំណាងនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌។

 

Photo 2024 10 25 17 21 36

 

Photo 2024 10 25 17 21 33

 

Photo 2024 10 25 17 21 42 (2)

 

ក្រៅពីការថ្លែងសន្ទរកថា និងបង្ហាញចំណាប់អារម្មណ៍ត្រួសៗទៅលើកម្មវិធី អ្នករៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ TAG EXPO 2024 ក៏មានជាការផ្តល់ជូនជាលិខិតថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភផ្លូវការនៃកម្មវិធី និងមានការដើរទស្សនកិច្ចតាមស្ដង់នីមួយៗថែមទៀតផង។

 

Photo 2024 10 25 17 21 37

 

Photo 2024 10 25 17 21 38 (2)

 

Photo 2024 10 25 17 21 38

 

Photo 2024 10 25 17 21 39 (2)

 

Photo 2024 10 25 17 21 40 (2)

 

Photo 2024 10 25 17 21 41

 

Photo 2024 10 25 17 21 39

 

 

 

Photo 2024 10 25 17 21 40

399565358 122123216918072857 2964490079793597104 N

 

Photo 2024 10 25 17 21 47


ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG EXPO 2024 ជាបណ្ដុំនៃការតាំងបង្ហាញផលិតផលបច្ចេកវិទ្យា ជាច្រើនពីប្រេនធំៗនៅក្នុងស្រុករយៈពេល 3ថ្ងៃពេញចាប់ពីថ្ងៃទី 25 - 27 តុលា 2024 ដែលស្ថិតនៅ Factory Phnom Penh ក៏ដូចជាមានវត្តមាន Cosplayers ល្បីឈ្មោះពីកម្ពុជាយើង និងប្រទេសជិតខាងផងដែរ។ លើសពីនេះ ក៏មានការប្រកួតហ្គេមដែលកំពុងពេញនិយម និងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនសន្ធឹកសន្ធាប់ ជាពិសេសរង្វាន់សំបុត្រយន្តហោះរបស់ Cambodia Airways ទៅកាន់ប្រទេសក្នុងក្ដីស្រមៃបន្ថែមទៀត។

 

Photo 2024 10 25 17 21 42

 

Photo 2024 10 25 17 21 47 (2)

 

ក្រោមការរៀបចំរបស់លោកស្រី ហាក់ សំបូរ គាត់បានចែករំលែកពីទស្សនវិស័យថ្មី និងបានកែច្នៃរួមបញ្ចូល ហើយបានធ្វើឱ្យ TAG ក្លាយជាព្រឹត្តិការណ៍តាំងពិព័រណ៍មានលក្ខណៈខុសប្លែកពីការតាំងពិព័រណ៍ផ្សេងៗទៀតដូចជា៖

 

  • TAG មានmascot ផ្ទាល់ខ្លួន ដែលមានឈ្មោះថា GIGI ដែលលោកអ្នកនឹងឃើញពេញកម្មវិធី
  • មានមនុស្សតែងខ្លួនស្អាតៗប្លែកៗ ដើរ Cosplay ពេញកម្មវិធី
  • ស្តង់ចូលរួមភាគច្រើនបង្ហាញពីបច្ចេកវិទ្យាទំនើបៗ និង ហ្គេម ត្រូវម៉ាច់សម្រាប់យុវវ័យសម័យថ្មី GenZ
  • មានកម្មវិធីលើឆាកធំ តាំងពីព្រឹកដល់យប់ រួមមានការប្រកួតហ្គេម ប្រកួត Cosplay ការសម្ដែងពិសេសផ្សេងៗ និងការដេញថ្លៃឥវ៉ាន់បច្ចេកវិទ្យាជំនាន់ក្រោយ
  • អ្នកចូលរួមមានឱកាសឈ្នះរង្វាន់ពីការបំពេញបេសកកម្មសប្បាយៗពីកម្មវិធី រង្វាន់មានច្រើនសន្ធប់សន្ទាប់ ដូចជាវត្ថុអនុស្សវរីយ៍ កាសស្ដាប់ សំបុត្រយន្តហោះ ម៉ូតូអគ្គីសនី
  • Exclusive Merchandise ថ្មីស្រឡាងដែលមានរូបរបស់ GIGI ឃ្យូតៗ និងមានគុណភាពខ្ពស់

 

 

អ្នកចូលរួមអាចជាវសំបុត្របាននៅព្រឹត្តិការណ៍តាំងពិព័រណ៍ 'TAG EXPO 2024' ផ្ទាល់ ឬនៅលើកម្មវិធីទូរស័ព្ទដៃទាំង 3 ដូចជា៖

 

LIVE. by Wonderpass | live.wonderpass.asia/event/tag2024

 

Nham24 | https://go24.app/S9UcpFLAdctUbo8r5

 

WOWNOW | https://h5.lifekh.com/JKrF?channel=wowgame

 

Photo 2024 10 25 17 37 53

 

 



តម្លៃសំបុត្រ & ការផ្តល់ជូន៖

 

⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆⋆

 

 | 1-Day Pass — $2

 

ចូលរួម 1 ថ្ងៃ & ទទួលបាន Voucher ទស្សនាភាពយន្ត 3D '1 សន្លឹក' [សម្រាប់ 1500 នាក់ដំបូង]

 

 | 3-Day Pass — $5

 

ចូលរួម 3 ថ្ងៃ & ទទួលបាន Voucher ទស្សនាភាពយន្ត 3D '2 សន្លឹក' [សម្រាប់ 600 នាក់ដំបូង]

 

 | VIP Package — $17

 

ចូលរួម 3 ថ្ងៃ & ទទួលបានកញ្ចប់អនុស្សាវរីយ៍មានតម្លៃលើសពី $30 ដូចជា៖

 

- អាវយឺត x1

 

- កាត VIP x1

 

- ខ្សែកាត TAG x1

 

- កាបូបស្ពាយចំហៀង x1

 

- តង្កៀបកៀបសក់ Gigi x1

 

- គូប៉ុងហ្វ្រីប៊ឺហ្គឺនៅភោជនីយដ្ឋាន KFC x1

 

- គូប៉ុងហ្រ្វីតម្លើងទំហំកែវនៅហាងភេសជ្ជៈ KOI x1

 

- គូប៉ុង 'ទិញ 1 ថែម 1' នៅរោងភាពយន្តលេជេន x1

 

- គូប៉ុងថតរូបភាពនៅ Yume Photo Studio x1 និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត

 | Tea Party — $35

 

បទពិសោធន៍ញ៊ាំអាហារបែប Exclusive ដ៏កម្រ និងសំណេះសំណាលកាន់តែជិតស្និទ្ធជាមួយ Cosplayers អន្តរជាតិអន្តរជាតិទាំង 3 ជាឱកាសសម្រាប់ហ្វេនៗក្នុងសហគមន៍ Cosplay បានជួប Cosplayers ជំនាញៗពីប្រទេសជិតខាង និងសំបុត្រចូលរួមសម្រាប់3ថ្ងៃ និងទទួលបានកញ្ចប់អនុស្សាវរីយ៍ផ្សេងៗទៀត

 

 

 | ប្រម៉ូសិន Early Bird សម្រាប់កញ្ចប់ Tea Party តម្លៃនៅសល់ត្រឹមតែ $28 ប៉ុណ្ណោះ (ចំនួនស្តុកមានកំណត់)

Photo 2024 10 25 17 37 53 (2)

 

ទិញសំបុត្រមកលេង 'TAG EXPO 2024' បានទាំងចូលរួមកម្មវិធីសប្បាយៗ បានទាំងកាដូ & វត្ថុអនុស្សាវរីយ៍ទៀត — រួសរាន់ឡើងចំនួនមានកំណត់ណា៎!

 

 

សម្រាប់ព័ត៌មានថ្មីបន្ថែមពី TAG លោកអ្នកអាចទៅកាន់ https://www.facebook.com/@TAGExpoCambodia

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia