Unilever Food Solutions សម្ពោធមជ្ឈមណ្ឌលចុងភៅទំនើបនៅកម្ពុជាដែលជួយគាំទ្រដល់ចុងភៅ និង លើកកម្ពស់ឧត្តមភាពផ្នែកម្ហូបអាហារ
Sopheak PichOCTOBER 25 2024

ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤៖ Unilever Food Solutions កម្ពុជា មានមោទកភាព​ ក្នុង​ការ​​បើក​សម្ពោធ​មជ្ឈមណ្ឌល​ចុងភៅ​ដ៏​ទំនើប​នៅ​អគារ ម៉ហ្គេន ទីក្រុង​កោះ​ពេជ្រ។ ផ្ទះបាយដ៏ទំនើបនេះ នឹងធ្វើការផ្លាស់ប្តូរទិដ្ឋភាពនៃការចំអិនម្ហូបអាហារ នៅកម្ពុជា ដោយផ្តល់នូវការ​គាំទ្រ​ពេញលេញដល់ចុងភៅ និង លើកកម្ពស់វិសាលភាពធ្វើម្ហូប     ទូទាំងប្រទេស។

Photo 2024 10 25 14 02 53មជ្ឈមណ្ឌលចុងភៅថ្មីនេះ ត្រូវបានបង្កើតឡើងលើសពីផ្ទះបាយធម្មតាមួយ។ វាជាមជ្ឈមណ្ឌលសម្រាប់ភាពច្នៃបង្កើត កន្លែងប្រមូលផ្តុំ និង ពង្រឹងជំនាញធ្វើម្ហូប។ វា​​ត្រូវបានរៀបចំឡើងយ៉ាងពិសេស សម្រាប់​ចុងភៅ និង ការ​លើកកម្ពស់​ស្តង់ដារធ្វើម្ហូប។ មជ្ឈមណ្ឌលនេះ នឹងមានការផ្ដល់ជូនជាមួយការគាំទ្រពីចុងភៅអ្នកជំនាញ ការបង្កើតរូបមន្តធ្វើម្ហូបប្រកបដោយភាពច្នៃប្រឌិត និងការយល់ដឹងអំពីនិន្នាការនៃការធ្វើម្ហូបអាហារជាសកល។ មិនតែប៉ុណ្ណោះ វាមានគោលបំណងជម្រុញ​ប្រសិទ្ធភាព​ តាមរយៈការគ្រប់គ្រងការចំណាយ ដំណោះស្រាយផលិតផល និង ភាពស៊ីសង្វាក់គ្នានៃ​គុណភាព ស្របនឹង​​ការលើកកម្ពស់និរន្តរភាព លើគ្រឿងផ្សំ ការកាត់បន្ថយកាកសំណល់ សុខភាព  និង          សុខុមាលភាព។

Photo 2024 10 25 14 03 04

Photo 2024 10 25 14 03 26

Photo 2024 10 25 14 03 23

អគ្គនាយកគ្រប់គ្រង Unilever Food Solutions ប្រចាំប្រទេសថៃ និង អនុតំបន់​អាស៊ី លោកស្រី គុលនីផា ឡឺតភីមុនឆៃ (Kulnipa Lertpimonchai) បានលើកឡើង​ថា៖ “ពួកយើង​មាន​សោមនស្ស ដែល​បាន​បើកដំណើរការមជ្ឈមណ្ឌលចុងភៅដ៏ទំនើបនេះនៅកម្ពុជា។ គោលដៅរបស់យើង គឺដើម្បីគាំទ្រចុងភៅ ជម្នះ​លើសម្ពាធ និងបញ្ហា​ប្រឈមនៃ​ការធ្វើម្ហូបអាហារ​ ដែល​ពួកគេត្រូវរិះរកមុខម្ហូបថ្មីៗរៀងរាល់ខែសម្រាប់ភោជនីយដ្ឋានរបស់ពួកគេ។ ផ្ទះបាយទំនើបនេះ នឹងក្លាយជាសញ្ញានៃការបង្កើតថ្មី និងឧត្តមភាព ដែលជួយចុងភៅឱ្យពង្រឹងជំនាញ និងភាពច្នៃប្រឌិតរបស់ពួកគេ”។

Photo 2024 10 25 14 03 07លោក ទួន សារ៉េត អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍអាជីវកម្ម របស់ Unilever Food Solutions កម្ពុជា បានបន្ថែមថា៖ “មជ្ឈមណ្ឌលនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ពួក​យើង ចំពោះសហគមន៍ ធ្វើម្ហូបនៅកម្ពុជា។ យើង ប្តេជ្ញា   ផ្តល់ដំណោះស្រាយ និង ចែករំលែកចំណេះដឹង ដែលចុងភៅត្រូវការ ដើម្បីភាពជោគជ័យ រាប់ចាប់តាំងពីការយល់ដឹងអំពី ប្រតិបត្តិការក្នុងផ្ទះបាយ រហូតក្លាយជាប្រធានចុងភៅ ដែលមានភាពច្នៃប្រឌិតក្នុងការធ្វើម្ហូបទាន់សម័យកាល”។  

Photo 2024 10 25 14 02 56

Photo 2024 10 25 14 02 47

Photo 2024 10 25 14 02 59មជ្ឈមណ្ឌលទំនើបនេះ ក៏នឹងផ្តោតលើការចែករំលែកចំណេះដឹងស្តីពី ការទាក់ទាញចំណាប់អារម្មណ៍​​អតិថិជន ដោយផ្តល់ជូននូវដំណោះស្រាយធ្វើម្ហូប ដែលតម្រូវតាមសេចក្តីត្រូវការរបស់អតិថិជន និង ធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍អ្នកទទួលទាន។ តាមរយៈការផ្តល់ចំណេះដឹងស៊ីជម្រៅ ក្នុងការជួយគាំទ្រដល់​ភាព​រីកចម្រើននៃសេវា    ​អាជីវកម្ម​ម្ហូបអាហារ ការបណ្តុះបណ្តាលចុងភៅ និង ការអភិវឌ្ឍន៍​ម្ហូបអាហារ Unilever Food Solutions គឺជាដៃគូដែលអាចទុកចិត្តបានសម្រាប់ចុងភៅ ម្ចាស់អាជីវកម្ម និង អ្នកជំនាញផ្នែកសេវាកម្មម្ហូបអាហារ។

Photo 2024 10 25 14 03 31

Photo 2024 10 25 14 03 16

Photo 2024 10 25 14 03 14នៅក្នុងកម្មវិធីសម្ពោធនេះផងដែរ ប្រធានចុងភៅរបស់ពួកយើង ក៏បានធ្វើបទបង្ហាញអំពីការធ្វើម្ហូបដល់ភ្ញៀវកិត្តិយសទាំងអស់ ដើម្បីទទួលបានបទពិសោធន៍ពីរបៀបធ្វើម្ហូប​បែបនេះ ក្នុង​សិក្ខាសាលានាពេលខាងមុខ ​នៅ​មជ្ឈមណ្ឌល​​ចុងភៅ​របស់​ពួកយើង ។ ចូលរួមជាមួយពួកយើងដើម្បីអបអរ ពិធីបើកសម្ពោធមជ្ឈមណ្ឌលចុងភៅ ដែលជាកន្លែង    ជម្រុញភាពច្នៃបង្កើតសិល្បៈ​នៃការធ្វើម្ហូប និងគាំទ្រដល់ភាពរីកចម្រើននៃឧស្សាហកម្មសេវាកម្មម្ហូបអាហារនៅកម្ពុជ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ពួកយើង https://www.facebook.com/UnileverFoodSolutionCambodia

 

 អំពី Unilever Food Solutions កម្ពុជា

Unilever Food Solutions គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់នូវគ្រឿងផ្សំម្ហូបអាហារប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយផ្ទះបាយប្រកបដោយវិជ្ជាជីវៈ ដែលជួយមេចុងភៅ និងម្ចាស់ភោជនីយដ្ឋានផ្តល់នូវបទពិសោធន៍អាហារដ៏អស្ចារ្យ។ UFS គាំទ្រដល់តម្រូវការរបស់អ្នកជំនាញផ្នែកសេវាកម្មម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដោយមាន​ផលិតផល តាំងពីទឹកជ្រលក់ អាហារដែលត្រៀមរួចជាស្រេច និងផលិតផលគ្រឿងទេសដ៏ច្រើននិងទូលំទូលាយ ។

សម្រាប់ការសាកសួរព័ត៌មាន

លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ

Email: tivea.koam@unilever.com

HP: +855 10 944 544

Sopheak Pich

អត្ថបទសរុប៖ 693

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia