កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ផ្សារទំនើប Noro Lane បានប្រកាសពីការបើកដំណើរការជាផ្លូវការ ដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងទីក្រុងភ្នំពេញ និងជាកន្លែងថ្មីមួយដ៏សម្បីរបែបសម្រាប់ការទិញទំនិញ ការកម្សាន្ត និងរបៀបរស់នៅយ៉ាងថ្មីស្រឡាងសម្រាប់យុវជនដែលកំពុងរស់នៅទីក្រុងភ្នំពេញផងដែរ ផ្សារទំនើបនេះក៏កំពុងតែទាក់ទាញភ្ញៀវរាប់ពាន់នាក់ផងដែរ។
នៅក្នុងកម្មវិធី បើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Noro Lane ក៏មានការអញ្ចើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមានរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ ។
លើសពីនេះទៅទៀត សម្រាប់ចំណុចដ៏លេចធ្លោមួយរបស់ផ្សារទំនើប Noro Lane នេះ គឺជាផ្សារទំនើបមួយដែល ស្ថិតនៅក្នុងចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញហើយ Noro Lane ក៏ជាកន្លែងប្រមូលផ្ដុំដោយ អាហារ សិល្បៈ និងការកម្សាន្ត ដែលផ្ដល់បទពិសោធន៍បែប ទំនើប និងសប្បាយសម្រាប់អ្នកដែលរស់នៅក្នុងទីក្រុង។
លើសពីនេះទៅទៀត នាពេលខាងមុខនេះផ្សារទំនើប Noro Lane ក៏នឹងបន្តរៀបចំព្រឹត្តិការណ៍ទាក់ទាញដទៃទៀតដូចជា កម្មវិធីតាមរដូវកាល កម្មវិធីបែបសហគមន៍ និងការផ្សព្វផ្សាយផ្សេងៗ ដើម្បីបង្កើតបទពិសោធន៍ថ្មីៗសម្រាប់សាធារណៈជនផងដែរ។
នៅក្នុងកម្មវិធីបើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Noro Lane មានសកម្មភាពចម្បងដូចជា៖
១. ពិធីកាត់ខ្សែបូរណ៍ជាមួយភ្ញៀវកិត្តិយស
២. ការប្រគំតន្រ្តីដោយក្រុមតន្រ្តីពេញនិយម និង DJ
៣. កម្មវិធី “Spend & Win” ដែលមានរង្វាន់ច្រើនសន្ធឹកសន្ធាប់
៤. បរិយាកាសតុបតែងស្អាតទាក់ទាញសម្រាប់ថតរូប
៥. ការផ្តល់ជូនពិសេសពីហាងជាច្រើនក្នុងផ្សារ Noro Lane
៦. កម្មវិធីសម្រាប់ក្មេងៗ រួមមានការទស្សនាកុនបែប គំនូរជីវចល
គួរជម្រាបថា ក្នុងដំណើររីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង និងពាណិជ្ជកម្មទាំង១៤ ឈរជើងរឹងមាំជាង៤០ឆ្នាំ ជីប ម៉ុង នៅតែបន្តប្រកាន់យកឆន្ទៈមោះមុតក្នុងការលើកតម្កើងគ្រប់សមិទ្ធផលដែលសាងឡើងដោយស្នាដៃកូនខ្មែរវិនិយោគទៅលើរបត់បែបផែនថ្មីដើម្បីជាឱកាសពង្រីកអាជីវកម្មនិងបម្រើគ្រប់តម្រូវការរបស់អតិថិជន៕