កុំបារម្ភ! អ្នកនៅតាមខេត្តចង់ធ្វើអត្តសញ្ញាណបណ្ណថ្មីនៅភ្នំពេញ អាចទៅទីតាំង៣នេះបាននិងភ្ជាប់ ឯកសារនេះទៅ
ធី ស្រីល័ក្ខAPRIL 27 2025297 views

មានបងប្អូនមួយចំនួនដែលនៅតាមខេត្តហើយបានឡើងមកនៅភ្នំពេញ អត្តសញ្ញាបណ្ណរបស់គាត់គឺផុតកំណត់ហើយដូច្នេះគាត់មិនដឹងថា តើនៅភ្នំពេញធ្វើថ្មីបានឬអត់នោះទេប្រសិនជាធ្វើបានក៏មិនដឹងធ្វើនៅទីតាំងណានោះដែរ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបញ្ជាក់ច្បាស់ៗពីទីតាំងដែលបងប្អូនអាចទៅធ្វើថ្មីបាន។

 

លោកឧត្តមសេនីយ៍ឯកសាយ ម៉េងឈាង បានមានប្រសាសន៍ថា អ្នកនៅខេត្តដែលចង់មកធ្វើអត្តសញ្ញាណបណ្ណថ្មីនៅភ្នំពេញក៏អាចធ្វើបានដែរ ដោយបងប្អូនអាចទៅធ្វើនៅអ៊ីអន២ អ៊ីអន៣ ឬនាយកដ្ឋានក្រោយវត្តនិរោធ ចំណែកឯកសារត្រូវភ្ជាប់យកទៅនោះ គឺអត្តសញ្ញាណបណ្ណចាស់។

៣៤

គួរបញ្ជាក់ថា រយៈពេលនៃការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ ឬលើសនេះបន្តិចបន្តួច សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការ Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ នឹងមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

៣៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia