ប្រយ័ត្នផង! ធនាគារជាតិបង្ហាញពីសកម្មភាពឆបោកលុយតាមបណ្ដាញសង្គមដែលពលរដ្ឋខ្មែរត្រូវដឹង
Toeuy HongMARCH 22 202321.2 K views

ធនាគារជាតិនៃកម្ពុជាទើបតែចេញសេចក្ដីប្រកាសពីការឆបោកលុយរបស់ជនខិលខូចតាមបណ្ដាញសង្គមនិងតាមទូរស័ព្ទ ដែលប្រជា​ពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នខណៈដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ ។

យោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិបានឲ្យដឹងថាថ្មីៗនេះធនាគារជាតិសង្កេតឃើញថាមានការឆបោកគ្រប់ទម្រង់ គ្រប់រូបភាពដូចជាឆបោកលុយតាមបណ្ដាញសង្គម Telegram, Tik Tok, Facebook និងតាមទូរស័ព្ទជាដើម។

 ចំពោះសកម្មភាពនៃការឆបោកលុយរបស់ប្រជាព​លរដ្ឋនេះ ជនខិលខូចបានប្រើគណនីបណ្ដាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ ឬសាច់ញាតិ មិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ននៃជនរងគ្រោះដែលត្រូវបានគេលួច រួចផ្ញើសារជាអក្សរ ជាសម្លេងបន្លំធ្វើជាសមាជិកគ្រួសារ សាច់ញាតិឬមិត្តភក្ដិ ដើម្បីសុំខ្ចីលុយ ឬផ្ទេរលុយយកទៅប្រើប្រាស់បន្ទាន់រយៈពេលខ្លី ដោយផ្ទរប្រាក់ឲ្យពួកគាត់តាមកម្មវិធីទូស័ព្ទ ឬតាមគណនីឬតាមភ្នាក់ងាររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ដែលអាចផ្ទេរប្រាក់បានងាយស្រួលនិងឆាប់រហ័ស។

 អាស្រ័យដូចបានជម្រាបជូនខាងលើ ធនាគារជាតិនៃកម្ពុជា ស្នើឲ្យសាធារណៈជនរក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុននឹងផ្ទេេប្រាក់តាមកម្មវិធីទូស័ព្ទចល័ត តាមគណនីធនាគារ ឬតាមភ្នាក់ងារគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារដើម្បីជៀសវាងចាញ់បោកជនខិលដូចនាំខាត់បង់លុយទទេ។ សូមអានលម្អិតបន្ថែមសេចក្ដីប្រកាសខាងក្រោមនេះ។

Kas

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia