ជិតពេញរូបរាង! គម្រោងសាងសង់ផ្លូវជាតិលេខ១០ ឆ្លងកាត់ខេត្ដ ៣ នេះសម្រេចបានជាង ៧៧ ភាគ.រយហើយ
Bunthoeun KoemFEBRUARY 17 20241.2 K views

គិតចាប់ពេលបើកការដ្ឋានសាងរហូតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្ដ កោះកុង ពោធិ៍សាត់ និងខេត្ដបាត់ដំបង់ សម្រេចបានជាង ៧៧ ភាគរយហើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

 

421190317 7433828333307897 4197632646213983975 N

 

ថ្លែងនៅក្នុងទំព័រហ្វេសប៊ុកឯកឧត្ដមបានបញ្ជាក់ដូច្នេះថា «ជាមោទកភាពមិនអាចកាត់ថ្លៃបាន នៃគម្រោងស្ថាបនាផ្លូវជាតិ លេខ១០(កោះកុង,ពោធិ៍សាត់,បាត់ដំបង)ប្រវែងសរុប ១៩៨,៥១៨ គ.ម សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈដែលស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%»។ ឯកឧត្ដមបន្ដថា «គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់»។

 

427526488 7529655270391869 8086390244838606282 N

 

សូជម្រាបផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ត្រូវបានចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ ការស្ថាបនាផ្លូវថ្មីនេះ គឺជាប្រភេទ Grande III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨.៥១ គីឡូម៉ែត្រ និងមានទទឹង ៩ ម៉ែត្រ។ ក្នុងនោះក៏មានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ។

 

ចំពោះថវិកានៅក្នុងសាងសង់ផ្លូវនេះវិញមានសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន៕

 

428052995 7529655993725130 7226684245053524291 N

427851107 7529655547058508 5789995134504209497 N

428612301 7529656267058436 9040148530953711444 N

428600273 7529655477058515 8980146078474141759 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia