ធ្វើ Pre Wedding អស់១៥២លា.នដុ.ល្លារ! នេះជាភាពលេចធ្លោ របស់អនាគតកូនប្រសារស្រី មហាសេដ្ឋីលេខ១ឥណ្ឌា
Ping Chou EngMARCH 11 2024896 views

អនាគតកូនប្រសារស្រីពៅ របស់គ្រួសារ Mukesh Ambani  មហាសេដ្ឋីដែលមានជាងគេនៅឥណ្ឌានិងអាស៊ីកញ្ញា​ Radhika Merchant មិនត្រឹមតែជាកូនស្រីអភិជន មានរូបសម្រស់ស្រស់ស្អាតលេចធ្លោប៉ុណ្ណោះទេ កូនក្រមុំវ័យ២៩ឆ្នាំ រូបនេះថែមទាំងទទួលបានការអប់រំខ្ពស់ មានសមត្ថភាពគ្រប់គ្រងជំនួញ និងមានទេពកោសល្យសិល្បៈជាគ្រូបង្វឹករបាំឥណ្ឌាថែមទៀតផង។

Download

យ៉ាងណាមិញនៅក្នុងសុន្ទរកថា ​ប្រារព្ធ​ពិធី​មុន​រៀប​ការ​របស់ Anant-Radhika  កូនកម្លោះ Anant Ambani បាននិយាយពីភាពលេចធ្លោដែលធ្វើឱ្យគាត់លង់ស្នេហ៍ Radhika យ៉ាងដូច្នេះថា “ខ្ញុំមានសំណាងដែលមាននាង ​ព្រោះកាលពីខ្ញុំនៅក្មេង ខ្ញុំតែងមានទំនួលខុសត្រូវខ្ពស់ក្នុងការមើលថែសត្វចិញ្ចឹមរបស់ខ្ញុំ ហើយខ្ញុំមិនដែលគិតថាគាត់ខ្លួនឯងនឹងរៀបការនោះទេតែ បន្ទាប់ពីស្គាល់ Radhika ក្នុងកុមារភាពរបស់ខ្ញុំៗសង្កេតឃើញថានាងគឺជាមនុស្សមានចិត្តសប្បុរសធម៌និងស្រឡាញ់សត្វចិញ្ចឹមដូចខ្ញុំដែរ នាងគឺជាមនុស្សស្រីក្នុងសុបិនរបស់ខ្ញុំ

បន្ថែមពីនោះកូនកម្លោះវ័យ២៨ឆ្នាំ Anant Ambani ធ្លាប់បានតស៊ូជាមួយបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺធាត់ និងជំងឺហឺតតាំងពីកុមារភាពមកម្ល៉េះ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TOI ម្តាយរបស់លោកអ្នកស្រី Nita Ambani បានឱ្យដឹងថា Anant Ambani កូនរបស់ខ្លួនពីក្មេងមានជំងឺហឺតខ្លាំង ដូច្នេះត្រូវប្រើថ្នាំ steroids ជាច្រើន ដែលធ្វើឱ្យកូនរបស់គាត់កាន់តែឡើងទម្ងន់។ ប៉ុន្តែអនាគតកូនប្រសារស្រី កញ្ញា Radhika Merchant ពេលនោះព្យាយាមលួងលោម  លើកទឹកចិត្ត និងមើលថែកូនប្រុសរបស់អ្នកស្រី ដោយឥតលក្ខខណ្ឌរហូតដល់ Anant រួចផុតពីជំងឺទាំងនោះបានជោគជ័យ។

លោក Anant និង Radhika បានស្គាល់គ្នាអស់រយៈពេល៧ឆ្នាំ ពួកគេបានភ្ជាប់ពាក្យមិនផ្លូវការម្តងនៅក្នុងឆ្នាំ២០២២ ហើយបានធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការនៅទីក្រុងបុមបៃក្នុងខែមករា ឆ្នាំ២០២៣ និងធ្វើពិធីមុនរៀបការនៅខែមីនា ឆ្នាំ២០២៣​ ហើយគ្រោងចូលរោងការជាផ្លូវការនៅថ្ងៃទី១២ ខែកក្កដាខាងមុខនេះ។

គួរបញ្ជាក់ផងដែរកម្មវិធី Pre Wedding កូនប្រុសពៅរបស់មហាសេដ្ឋីលេខ១ឥណ្ឌា លោក Anant Ambani នឹងគូដណ្តឹងកញ្ញា Radhika Merchant នេះបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាយលុយអស់១៥២លានដុល្លារ និង​ទទួលបានការចូល​រួម​អបអរពីសំណាក់​មហាសេដ្ឋីល្បីៗដូចជា លោក​ Mark Zuckerberg លោក Bill Gate តារាចម្រៀងអាមេរិក Rihana ព្រមទាំងមនុស្សល្បីៗមកពីជុំវិញពិភពលោក​៕

Radhika Merchant Shloka Mehta Anand Piramal Net Wealth and Educational Qualifications and Other Details 1024x768

Radhika Merchant 7 1709605810

អត្ថបទដោយ៖ ពីង ជូអេង 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia