MSI Claw អាចរកជាវបានឥឡូវនេះជាមួយតម្លៃចាប់ពី 739 ដុល្លារអាមេរិក ឧបករណ៍ហ្គេមយួរដៃដំបូងគេដែលដំណើរការដោយ Intel Core Ultra
Sreymom ChaAPRIL 30 2024

ក្រុមហ៊ុន MSI ពង្រីកវិសាលភាពការលេងហ្គេមទៅជាឧបករណ៍យួរដៃដែលរួមបញ្ចូលគ្នាជាមួយនឹង Skull & Bones

[កម្ពុជា,ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៤] ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា AI ដែលកំពុងតែវាយលុកលឿនដូចព្យុះ​ក្នុង​ពិភពលោក ក្រុមហ៊ុន MSI ដែលជាម៉ាកយីហោកុំព្យូទ័រយួរដៃប្រណិតឈានមុខគេលើពិភពលោកមួយបានបោះជំហានតាមរយៈជំនាញវិជ្ជាជីវៈរបស់ខ្លួនទៅលើសោភ័ណភាពដ៏ប្រណិត ប្រព័ន្ធដំណើរការខ្លាំង និងបច្ចេកវិទ្យាច្នៃប្រឌិត។​ ក្រុមហ៊ុន MSI បានប្រកាសចេញនូវឧបករណ៍ហ្គេមយួរដៃស៊េរីថ្មីគឺ MSI Claw ។ រចនាឡើងផ្អែកលើរូបរាង ដំឡើងជាមួយកម្មវិធី Cooler Boost HyperFlow ផ្តាច់មុខរបស់ MSI និងបំពាក់ថ្មធំទំហំ 53WHr ជាមួយនឹងការសាកថ្មលឿនល្បឿន 65W សម្រាប់ការលេងហ្គេមបានកាន់តែយូរ។ អ្វីដែលសំខាន់បំផុតនោះគឺ MSI Claw គឺជាឧបករណ៍ហ្គេមយួរដៃដំបូងដែលដំណើរការដោយបន្ទះឈីប Intel Core Ultra។ ឥឡូវនេះ The Claw បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកក្នុងពិភព​លោក។ វាអាចរកទិញបាននៅតាមតំណាងចែកចាយដែលមានការអនុញ្ញាតពីក្រុមហ៊ុន MSI ជាមួយនឹងតម្លៃចាប់ពី 739 ដុល្លារអាមេរិក។

Photo 2024 04 30 14 51 05

ជាមួយនឹងវិធីសាស្ត្រនៃការរចនាដែលសាមញ្ញតែមានប្រយោជន៍របស់ Claw វារួមបញ្ចូលនូវម៉ាកសញ្ញានាគ MSI តាមរយៈ​ផ្នត់គំនិតរបស់​ Claw រក្សាបាននូវអត្តសញ្ញាណជាប់លាប់ដែលមានតែមួយគ្មានពីរនៃម៉ាកយីហោ MSI។​ លើសពីនេះទៅទៀត វាត្រូវបានបានរចនាឡើងដោយគិតគូរពីផាសុកភាព ដើម្បីតម្រូវទៅតាមទម្រង់ធម្មជាតិនៃការក្តាប់កាន់ ធានាបាននូវភាពងាយស្រួល ភាពស្និត និងការគ្រប់គ្រងបានច្បាស់លាស់សម្រាប់គ្រប់ទំហំដៃ។​ អរគុណដល់ការធ្វើតុល្យភាពទម្ងន់ខាងក្នុងបានយ៉ាងល្អ ដែលធ្វើអោយឧបករណ៍ទាំងមូលអាចលើកកាន់ឡើងបានដោយភាពងាយស្រួល។​

លើសពីនេះទៅទៀត ក្នុងការរចនាគ្រាប់ចុច ដៃបញ្ជា និងប៊ូតុង ABXY ក៏ត្រូវបានហ៊ុំព័ទ្ធដោយរង្វង់ភ្លើង RGB ដើម្បីផ្តល់​នូវបរិយាកាសកាន់តែប្រសើរ។ ​ក្រៅពីការរចនា វាក៏មាន​ Hall Effect Sensors នៅនឹងដៃបញ្ជាទាំងពីរ និងកៃ LT/RT ដែលជួយពន្យារអាយុកាលនៃការប្រើប្រាស់ដោយបញ្ចៀសពីការតម្រូវអោយចុចដោយផ្ទាល់ដើម្បីដំណើរការ។​

Photo 2024 04 30 14 50 59

MSI Claw​ បំពាក់មកជាមួយនឹងបច្ចេកវិទ្យា Cooler Boost HyperFlow ដែលមានការរចនាជាមួយនឹងកង្ហារពីរ និងបំពង់​កម្តៅពីរនៅខាងក្នុង។​ វាជាការវិវត្តថ្មីនៃការរចនាលំហូរកម្តៅខាងក្នុងដែលប្តូរទិសដៅនៃលំហូរខ្យល់ដើម្បីធ្វើឲ្យត្រជាក់ផ្នែកខាងក្នុង ដោយរក្សាសមាសធាតុទាំងអស់ឲ្យត្រជាក់ដូច្នេះអ្នកប្រើប្រាស់អាចលេងហ្គេមបានកាន់តែយូរ។​ ដំណើរការដោយ​បន្ទះឈីប Core Ultra ចុងក្រោយបង្អស់របស់ Intel បច្ចេកវិទ្យា XeSS ដ៏ទំនើបរបស់ Intel បានផ្លាស់ប្តូរបទពិសោធន៍លេងហ្គេមសម្រាប់អ្នកចូលចិត្តលេងនៅគ្រប់ទីកន្លែង ដោយមានការគាំទ្រច្រើនជាង 50 ហ្គេម ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមងាយស្រួលរីករាយជាមួយឧបករណ៍ហ្គេមយួរដៃចល័តបែបនេះ។

MSI Claw ថែមទាំងបានកែសម្រួលកម្មវិធីដ៏មានអានុភាពដើម្បីភាពងាយស្រួលនៃការប្រើប្រាស់នោះគឺ MSI Center M។​​វាផ្តល់នូវមុខងារជាច្រើនសម្រាប់អ្នកលេងក្នុងការរុករក រួមទាំងផ្ទៃប្រើប្រាស់សាមញ្ញក្នុងការចូលប្រើ AI Engine ចុងក្រោយបង្អស់ និងលក្ខខណ្ឌអ្នកប្រើប្រាស់ដែលអាចប្ដូរតាមបំណង សោ Marco ផ្តាច់មុខក្នុងការដំឡើង និងមុខងារពិសេសៗជាច្រើនទៀតកំពុងរង់ចាំអ្នកលេងដើម្បីស្វែងរក។

អ្វីដែលពិតជាធ្វើឲ្យឧបករណ៍ហ្គេមមួយនេះខុសប្លែកគេនោះ គឺថាមពលថ្មដែលកាន់បានយូររបស់វា។ MSI Claw បំពាក់មកជា​មួយនូវថ្មទំហំ 53 WHr ដែលផ្តល់នូវលក្ខខណ្ឌនៃការប្រើប្រាស់បានរហូតទៅដល់ 2 ម៉ោង។ វាគឺជាពេលវេលាដែលថាម​ពលដ៏មានប្រសិទ្ធិភាពជួបជាមួយនឹងដំណើរការដ៏មានអានុភាព— លេងហ្គេមកាន់តែយូរ តែស៊ីថ្មតិច។

Photo 2024 04 30 14 50 51

ជាចុងក្រោយ អរគុណដល់ App Player ផ្តាច់មុខដែលធ្វើឲ្យ MSI Claw គឺជាឧបករណ៍ហ្គេមយួរដៃតែមួយគត់ដែលផ្តល់នូវ​បណ្ណាល័យហ្គេមដ៏ធំទូលាយបំផុត គ្របដណ្តប់ហ្គេមទាំងប្រភេទ Windows និងហ្គេមទូរស័ព្ទ Android ដោយផ្តល់នូវវេទិកាហ្គេមជាច្រើនដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អ្នកលេងហ្គេម។

ឥឡូវនេះក្រុមហ៊ុន MSI ភ្ជាប់មកជាមួយនូវកញ្ចប់ពិសេសសម្រាប់ការបញ្ជាទិញ Claw ចាប់ពីថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2024 ដល់ថ្ងៃទី 31 ខែ តុលា ឆ្នាំ 2024។ The Claw ភ្ជាប់មកជាមួយនូវហ្គេមឥតគិតថ្លៃពី "Skull and Bones" (តម្លៃ 60 ដុល្លារអាមេរិក)។

MSI Claw គឺត្រៀមខ្លួនរួចជាស្រេចឥឡូវនេះដើម្បីធ្វើឲ្យប្រសើរឡើង និងស្វែងយល់បន្ថែមជាមួយអ្នក។ ស្វែងរកជាវឥឡូវនេះនៅតាមតំណាង​ចែកចាយដែលមានការអនុញ្ញាតពីក្រុមហ៊ុន MSI ។ ព័ត៌មានលម្អិតអំពីផលិតផលអាចរកបាននៅលើគេហទំព័រ kh.msi.com។

Specification

Model Name

MSI Claw A1M-200KH

MSI Claw A1M-201KH

Processor

Intel® Core Ultra 7 processor 155H

Intel® Core Ultra 5 processor 135H

Operating System

Windows 11 Home (MSI recommends Windows 11 Pro for business.)

Windows 11 Home (MSI recommends Windows 11 Pro for business.)

Chipset

Integrated SoC

Integrated SoC

Memory

LPDDR5 onboard, 16GB, dual channel

LPDDR5 onboard, 16GB, dual channel

Display

7" FHD (1920 x 1080), 120 Hz Refresh Rate, Touch Screen, 100% sRGB(Typical), 500nits(Typical), IPS-Level panel

7" FHD (1920 x 1080), 120 Hz Refresh Rate, Touch Screen, 100% sRGB(Typical), 500nits(Typical), IPS-Level panel

Graphics

Intel® Arc Graphics

Intel® Arc Graphics

Storage Slot

1 TB NVMe M.2 2230 SSD by PCIe Gen 4 x4

1 TB NVMe M.2 2230 SSD by PCIe Gen 4 x4

Sensor

6-Axis IMU Vibration Motor

6-Axis IMU Vibration Motor

Communication

Intel® Killer Wi-Fi 7 BE1750, Bluetooth v5.4

Intel® Killer Wi-Fi 7 BE1750, Bluetooth v5.4

Audio

2 × 2W Speakers / 1× Audio combo jack / Hi-Res Audio ready

2 × 2W Speakers / 1× Audio combo jack / Hi-Res Audio ready

I/O Port

1 x Thunderbolt™ 4 / DP/ USB Type-C (w/ PD 3.0 Charging)

1 x microSD  Card Reader

1 x Audio combo jack

1x  Power button with Finger Print Sensor

1 x Thunderbolt™ 4 / DP/ USB Type-C (w/ PD 3.0 Charging)

1 x microSD  Card Reader

1 x Audio combo jack

1x  Power button with Finger Print Sensor

Battery/Adapter

6-Cell, Li-Polymer, 53Whr / 65W USB Type-C PD 3.0

6-Cell, Li-Polymer, 53Whr / 65W USB Type-C PD 3.0

Dimension

294 (W) x 117(D) x 21.2(H) mm

294 (W) x 117(D) x 21.2(H) mm

Weight

675 g

675 g

Color

Black

Black

OS

Win11 (support App Player to play Android Mobile Game)

Win11 (support App Player to play Android Mobile Game)

SRP

US$819

US$739

 

សម្រាប់ព័ត៌មាននៃកញ្ចប់ផលិតផល៖ https://kh.msi.com/Promotion/2024-claw-special-offer

គេហទំព័រផ្លូវការរបស់ MSI Claw៖ https://www.msi.com/Handheld/Claw-A1MX

MSI Facebook: https://www.facebook.com/MSIGaming

MSI Instagram: https://www.instagram.com/msigaming/

MSI YouTube: https://www.youtube.com/user/MSIGamingGlobal

             https://www.youtube.com/user/MSI

MSI Twitter: https://twitter.com/msitweets/ 

ចុះឈ្មោះក្នុង MSI RSS Feeds តាមរយៈគេហទំព័រ https://www.msi.com/rss សម្រាប់ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានអំពីផលិតផលជាច្រើនទៀត។

អំពីក្រុមហ៊ុន MSI

MSI គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងវិស័យហ្គេម ការបង្កើតមាតិកា និងដំណោះស្រាយ AIoT។ ដោយមានការជំរុញដោយសមត្ថភាពនៃការស្រាវជ្រាវ និងការអភិវឌ្ឃន៍ដ៏ទំនើប និងភាពច្នៃប្រឌិតដែលជំរុញដោយអតិថិជន MSI មានវត្តមានជាសកលដ៏ធំទូលាយដែលលាតសន្ធឹងលើ 120 ប្រទេស។ ស្រឡាយផលិតផលដ៏ទូលំទូលាយនៃកុំព្យូទ័រយួរដៃ កាតក្រាហ្វិក ម៉ូនីទ័រ បន្ទះមេ កុំព្យូទ័រលើតុ គ្រឿងកុំព្យូទ័រ ម៉ាស៊ីនមេ IPCs ឧបករណ៍មនុស្សយន្ត និងប្រព័ន្ធព័ត៌មានរថយន្ត និងប្រព័ន្ធទូរគមនាគមន៍ត្រូវបានទទួលស្គាល់ជាសកល។ MSI គឺជាម៉ាកយីហោឈានមុខគេដែលកំណត់អនាគតនៃបច្ចេកវិទ្យា។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលទៅកាន់គេហទំព័រ https://www.msi.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia