សេដ្ឋីអាមេរិកថា នេះគឺជាជំនឿរឿងលុយដ៏ពេញនិយមមួយដែលអ្នកឲ្យអ្នកខាតបង់លុយរាប់លានដុល្លារ
Toeuy HongJANUARY 16 2024586 views

  គេថាជីវិតយើងផ្លាស់ប្ដូរឬមិនផ្លាសប្ដូរអាចកើតចេញពីការគិតនិងផ្នត់គំនិតរបស់យើងដូច្នេះហើយទើបមានគំនិតមួយចំនួនបានលើកឡើងថាត្រូវមានគំនិតជាមុនសិន ព្រោះពេលអ្នកមានគំនិតអាចគិតចេញជាផ្លូវរកលុយបានច្រើន។

 

 ទាក់ទងនឹងគំនិតនិងជំនឿនេះដែរ លោក Ramit Sethi  អ្នកជំនាញហិរញ្ញវត្ថុល្បីឈ្មោះរបស់អាមេរិកបានលើកឡើងថា អ្នកនឹងខាតបង់លុយរាប់លានដុល្លារហើយមិនងាយកសាងភាពមានបានបានឡើយបើអ្នកមានជំនឿថា ការវិនិយោគគឺប្រៀបដូចជាល្បែងស៊ីសង

 

លោកសេដ្ឋីរូបនេះបានឲ្យដឹងថាពិតណាស់ អ្នកមិនមែនសុទ្ធតែអាចចំណេញពីការវិនិយោគបានគ្រប់ពេលនោះទេ ហើយអ្នកក៏មិនអាចទាយដឹងពីលទ្ធផលនៃការវិនិយោគបានដែរមុននឹងអ្នកដាក់លុយវិនិយោគ។ ប៉ុន្ដែមិនមែនគ្រប់ការវិនិយោគទាំងអស់សុទ្ធតែការវិនិយោគដែលយើងមិនគួរទុកចិត្តនោះទេ ហើយក៏មិនមែនជាល្បែងស៊ីសងនោះដែរ។

 

លោកថាការវិនិយោគគឺមានសុវត្ថិភាពជាងល្បែងស៊ីសងឲ្យតែអ្នកវិនិយោគដោយមានយុទ្ធសាស្រ្តត្រឹមត្រូវដូចជាធ្វើពិពិកម្មវិនិយោគដោយដាក់លុយវិនិយោគច្រើនកន្លែងដើម្បីកាត់បន្ថយហានិភ័យ។ ជាពិសេសទុកលុយវិនិយោគឲ្យបានយូរតាមដែលអាចធ្វើបានជាមួយនឹងកម្រិតហានិភ័យទទួលយកបាននោះ អ្នកនឹងអាចគ្រប់គ្រងហានិភ័យបានហើយនឹងបានផលចំណេញ។

 

 លោកបានលើកឧទាហរណ៍ទាក់ទងនឹងការវិនិយោគលើផ្សារហ៊ុនទោះពេលខ្លះតម្លៃហ៊ុនធ្លាក់ថ្លៃ ប៉ុន្ដែវាតែងតែងើបឡើងវិញ។ ត្រង់នេះលោកបង្ហើបថាជាទូទៅអ្នកដែលវិនិយោគលើផ្សារហ៊ុនគឺមានភាពល្អប្រើសើរជាងអ្នកទុកលុយជាប់ខ្លួន ព្រោះការទុកលុយជាប់ខ្លួន ដោយមិនយកទៅវិនិយោគនឹងធ្វើឲ្យលុយកាន់តែបាត់បង់តម្លៃដោយសារតែអតិផរណា។

 

លោកបានលើកករណីជាក់ស្ដែងនៅសហរដ្ឋអាមេរិក ការដាក់ប្រាក់សន្សំនៅធនាគារដែលការប្រាក់ជាតិជាមធ្យមតិចជាង១%ក្នុងមួយឆ្នាំសម្រាប់គណនីសន្សំសំចៃ​ហើយការប្រាក់សន្សំទាបបែបនេះមិនអាចប្រឆាំងនឹងអតិផរណាបានឡើយ។

 

ជាចុងក្រោយលោក Ramit Sethi ណែនាំឲ្យមនុស្សគ្រប់គ្នាចាប់ផ្ដើមវិនិយោគបើចង់កសាងទ្រព្យបង្កើតភាពមានបានក្នុងជីវិតហើយជ្រើសរើសការវិនិយោគណាមួយសក្ដសមសម្រាប់អ្នក។ លោកបានសង្កត់ធ្ងន់ថា” អ្នកមិនអាចឈ្នះនោះទេបើអ្នកខ្លាចបាត់បង់”៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia