ជារឿងដ៏គួរឲ្យរំភើបមួយ នៅទីបំផុតបុរសឯកសម្បុរស្រអែមកម្ពុជា លាវ វេងហួរ ដណ្តើមបានជ័យលាភីលេខ១ ក្នុងកម្មវិធី Mister Friendship International 2023 ដែលប្រារព្ធឡើងនៅលើទឹកដីប្រទេសថៃ។
យ៉ាងណាមិញ បើយើងក្រឡេកមកមើលលក្ខណសម្បត្តិរបស់បុរសឯក លាវ វេងហួរ វិញ លោកមានអាយុ២៦ឆ្នាំ កម្ពស់១.៧៧ម៉ែត្រ ទម្ងន់៧៥ គីឡូក្រាម។ កំលោះរូបនេះបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក និងមានសមត្ថភាពពិសេស អាចនិយាយបាន ៤ ភាសារួមមាន អង់គ្លេស អេស្បាញ បារាំង និងខ្មែរ។ មិនតែប៉ុណ្ណោះ លោកក៏ជាគ្រូបង្វឹកហាត់ប្រាណ គ្រូបង្ហាត់ល្បុក្កតោ និងជាតារាបង្ហាញម៉ូតថែមទៀតផង។
គួរជម្រាបផងដែរថា នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបុរសឯកកម្ពុជាដណ្តើមបានមកុដជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងអន្តរជាតិ Mister Friendship International៕
ប្រភព៖ Mister Friendship International
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)