គម្រោងព្រែកជីកហ្វូនណនតេជោនឹងចាប់ផ្ដើមជីក នៅពេលរឿងសំខាន់នេះធ្វើរួចរាល់
Bunthoeun KoemFEBRUARY 18 20251.4 K views

ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានចុះធ្វើការវាស់វែងដើម្បីត្រៀមធ្វើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ហើយបន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចទើបដំណើការរដ្ឋានសាងសង់។

 

F4b540f9 B3a7 45c1 90c0 560df4dd42bd

 

ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ភិបាលខេត្តកណ្តាល លើកឡើងថា ពាក់ព័ន្ធនឹងដំណើរការកសាងព្រែកជីកហ្វូណនតេជោ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ យើងបានចាប់ផ្ដើមសាងសង់ដំណាក់កាលទី១ ពីទន្លេមេគង្គ ដល់ទន្លេបាសាក់ ដោយបានបោះនិយាមការរួចរាល់ហើយ ចូលមកដល់ដំណាក់កាលទី២ គឺក្រុមការងារដោះស្រាយផលប៉ះពាល់ បានចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីដំណើរការនីតិវិធីក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ហើយបន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចហើយទើបដំណើការរដ្ឋានសាងសង់។

 

480705625 944566021185074 4391911529309883519 N

 

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្ថែមថាចំពោះការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ ជាដំបូងយើងត្រូវចុះវាស់វែង ហើយបច្ចុប្បន្ននេះក្រុមការងារបានវាស់វែងបានចំនួនពីរភូមិហើយ បន្ទាប់ពីវាស់វែងរួចហើយយើងត្រូវដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយចុះកុងត្រាកិច្ចសន្យារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការដោះស្រាយផលប៉ះពាល់ ជាមួយនិងម្ចាស់ដី និងម្ចាស់ទ្រព្យ ដើម្បីឈានទៅដល់ការចុះអនុវត្តការសាងសង់ព្រែកជីកហ្វូណនតេជោ។

 

សូមបញ្ជាក់ថា ព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕

 

គម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕ 

 

B554fb69 E406 4a8b 8231 139b0658b0c3

8c9653e4 Be30 478b Aaba B35b6dd5a67e

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia