ក្តៅៗ! បុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk សុំជួបនាយករដ្ឋមន្រ្តីកម្ពុជា
Ping Chou EngFEBRUARY 20 20256.4 K views

នៅវិមានសនិ្តភាពថ្ងៃទី២០ ខែកុម្ភៈ​ ឆ្នាំ២០២៥ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតជូនបុគ្គលិកជាន់ខ្ពស់ដែលអ្នកជាគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

 

480866830 630287429803762 5857190825613195507 N

 

នៅក្នុងជំនួបទ្វេភាគី សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយិកាទីផ្សារក្រុមហ៊ុន SpaceX - Starlink លោកស្រី Rebecca Hunter បានគូសបញ្ជាក់ថាកម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥នេះ

 

បន្ថែមពីនោះលោកស្រីនាយិកាទីផ្សារ ក្រុមហ៊ុន SpaceX – Starlink ក៏បានបញ្ជាក់ជូនសម្តេចបវរធិបតីថា គណៈប្រតិភូរបស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ។

 

ជាការឆ្លើយតប សម្ដេចបវរធីបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា។

 

 

480670416 630354099797095 834991590548588658 N

 

សូមបញ្ជាក់ថា SpaceX គឺជាក្រុមហ៊ុនអវកាសឯកជនធំបំផុតមួយលើពិភពលោក បន្ទាប់ពីអង្គការ NASAដែលជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ SpaceX គឺជាក្រុមហ៊ុនដែលបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយមហាសេដ្ឋីលេខ១លើពិភពលោក Elon Musk សម្រាប់បង្កើតរ៉ុក្កែតនិងយានអវកាស។

 

ក្រុមហ៊ុននេះមានបេសសកម្ម​ ធ្វើឱ្យការហោះហើរទៅអវកាស ក្លាយជាទៅរឿងសាមញ្ញ និងមានតម្លៃសមរម្យ។ បន្ថែមពីនោះយោងតាមរបាយការណ៍របស់ Payload បានឱ្យដឹងថាប្រាក់ចំណូលរបស់ SpaceX បានកើនឡើង១៣.១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨.៧ពាន់លានដុល្លារ។

 

នាពេលបច្ចុប្បន្នប្រភពចំណូលធំរបស់ SpaceX បានមកពី Starlink ដែលជាសេវាកម្មអ៊ីនធឺណេតផ្កាយរណបពង្រីកខ្លួននៅជុំវិញពិភពលោកប្រមាណ៧០ប្រទេស ជាមួយនឹងអ្នកបង់លុយប្រើអ៊ីនធឺណេតផ្កាយរណបនេះមានចំនួន២.២ លាននាក់ ដោយទទួលបានប្រាក់ចំណូលជាង៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣៕

 

Starlink 930x620

 

Getty Images 2158701421 504a8868573a4bee932fd1df5c2ace14

 

អត្ថបទដោយ៖ ពី​ង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia