ដាយ អុិឈិ ឡាយហ្វ៍ អបអរសមាជិកឆ្នើមនៅក្នុងកម្មវិធី «Utage Night» និងបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃនាយកដ្ឋានទីភ្នាក់ងារអាជីវកម្មរបស់ខ្លួន
Daneth MechFEBRUARY 21 2025

សៀមរាប៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធី «Utage Night» (រាត្រីសាទរតាមបែបជប៉ុន​) ក្នុងគោល បំណងទទួលស្គាល់ និងថ្លែងអំណរគុណដល់ភ្នាក់ងារធានារ៉ាប់រងឆ្នើមប្រចាំឆ្នាំ។ កម្មវិធីនេះបង្ហាញពីភាពជោគជ័យឥតឈប់ឈររបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍភ្នាក់ងារធានារ៉ាប់រងអាយុជីវិតប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា។

Photo 2025 02 21 17 26 40

Photo 2025 02 21 18 59 41

កម្មវិធី Utage Night មានវត្តមានពិសេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប និង ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា រួមមាន លោក Brett Clark អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក, លោក Abe Yuichiro អគ្គនាយករងប្រតិបត្តិ និងនាយកប្រតិបត្តិផ្នែកប្រតិបត្តិការនៃដាយ អុិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក,  លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា; សមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ របស់ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា។

Photo 2025 02 21 17 26 42

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា «ការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់ ជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន។ ខ្ញុំពិតជាកោតសរសើរនូវការប្តេជ្ញាចិត្តរបស់ក្រុមការងារក្នុងការការពារហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ប្រកបដោយគុណភាព និងភាពត្រឹមត្រូវ។ កម្មវិធី Utage Night ជាឱកាសពិសេសមួយដើម្បីថ្លែងអំណរគុណ និងអបអរការរួមចំណែកដ៏មានតម្លៃរបស់ពួកគាត់កន្លងមក។»

ដាយ អុិឈិ ឡាយហ្វ៍ នៅតែបន្តប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍភ្នាក់ងារធានារ៉ាប់ងរងរបស់ខ្លួន​ ហើយនេះជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា។ ​កន្លងមក ដាយ អុិឈិ ឡាយហ្វ៍ បានពង្រីកបណ្តាញភ្នាក់ងារនៅទូទាំងប្រទេសកម្ពុជា បានរហូតដល់ជាង ៨០០នាក់ ក្នុងរយៈពេលត្រឹមតែជាង៥ឆ្នាំប៉ុណ្ណោះ។ ក្នុងនោះដែរ គឺមានការរួមចំណែកពីកម្មវិធីបណ្តុះបណ្តាលជំនាញស្របតាមស្តង់ដារជប៉ុន រួមមាន កម្មវិធី Kiwami (Kiwami Dai-ichi Master Program)  កម្មវិធី Takumi (Takumi Dai-ichi Specialized Program) និង កម្មវិធីប្រធានផ្នែកលក់ពេញម៉ោង (Sales Director Program)។​

ដាយ អុិឈិ ​ឡាយហ្វ៍ ចាក់ឬសគល់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ការងារដែលតែងតែទទួលស្គាល់ និងបង្ហាញការដឹងគុណ។ កម្មវិធី Utage Night អបអរ និងថ្លែងអំណរគុណទាំងភ្នាក់ងារឆ្នើម ទាំងក្រុមការងារទាំងអស់នៅពីក្រោយភាពជោគជ័យរបស់​ខ្លួន។ ការទទួលស្គាល់នេះបង្ហាញពីកិច្ចប្រឹងប្រែងជាសមូហភាពរបស់ក្រុមការងារដែលជំរុញឱ្យមានការពង្រីកខ្លួនឥតឈប់ឈរ និងជំរុញបង្កើនការការពារហិរញ្ញវត្ថុកាន់តែប្រសើរនៅកម្ពុជា។

លោក Mah Kin Yoong បានបន្ថែមថា «បណ្តាញភ្នាក់ងាររបស់យើងជាកម្លាំងចលករពីក្រោយភាពរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា។ យើងនៅតែប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ភ្នាក់ងារទាំងអស់ ហើយជឿជាក់យ៉ាងមុតមាំថា ការបន្តវិនិយោគទៅលើពួកគាត់អាចឱ្យយើងពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីគាំទ្រដល់ចក្ខុវិស័យនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរជូនក្រុមគ្រួសារនៅកម្ពុជា »។

Photo 2025 02 21 17 26 41

កញ្ញា សាន ស្រីណូ ជាសមាជិកបញ្ចប់វគ្គបណ្តុះបណ្តាលកម្មវិធី Kiwami មកពីខេត្តបាត់ដំបង និង សព្វថ្ងៃជាភ្នាក់ងារធានារ៉ាប់រងឆ្នើមមួយរូបនៅ ដាយ អុិឈិ ឡាយហ្វ៍ បានបញ្ចេញចំណាប់អារម្មណ៍ថា «នាងខ្ញុំមានកិត្តិយសដែលត្រូវបានទទួលស្គាល់នៅក្នុងកម្មវិធី Utage Night។ កម្មវិធីនេះមិនត្រឹមតែអបអរសមិទ្ធផលសមាជិកឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំងមូលក្នុងការលើកកម្ពស់ការការពារហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារនៅកម្ពុជា។ ការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់យើង ហើយនាងខ្ញុំមានមោទនភាពដែលបានក្លាយជាចំណែកនៃស្ថាប័នមួយពោរពេញទៅដោយ​ភាពស្វាហាប់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត។»

បើលោកអ្នកចាប់អារម្មណ៍ចង់ចាប់ផ្តើមអាជីព ជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ ទាក់ទងទៅកាន់ក្រុមការងារ តាមរយៈ លេខទូរសព្ទ +855 69 85 68 88។

Photo 2025 02 21 17 26 39

Photo 2025 02 21 17 26 44

អំពី ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា)

ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ អ៊ិន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានការ​រីក​លូតលាស់​លឿន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ត្រឹមតែ​ជាង ៥​ឆ្នាំ​ប៉ុណ្ណោះ​ ហើយយើងទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។ ដាយ អុិឈិ ឡាយ​ហ្វ៍ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុង​ប្រទេស​ជប៉ុន​ដែលមានបទពិសោធន៍​ជាង ១២២ឆ្នាំ និង​បាន​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ​ស្តុក​អុិច​ឆេ​ង (Tokyo Stock Exchange)​ ។

ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន DLHD ក្នុង​ឆ្នាំ១៩០២មក ដាយ អុិឈិ ឡាយហ្វ៍ ​បាន​ប្តេជ្ញា​ចិត្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​គ្រប់​គ្នា។ ក្រុមហ៊ុនក៏បាន​នាំ​យក​ការ​ប្តេជ្ញា​ចិត្ត​ដូច​គ្នា​មកកាន់ប្រទេស​កម្ពុជា ដោយ​នាំ​មក​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​សម​ស្រប​តាម​តម្រូវការ​លោក​អ្នក​។ ដាយ អុិឈិ ឡាយ​ហ្វ៍ គឺជាដៃគូដែល​គាំទ្រ​ដល់​សុខមាលភាព​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​ជា​និច្ច​។

​នៅ​ ដាយ អុិឈិ ឡាយ​ហ្វ៍ «​យើង​គិតគូរ យើង​ធ្វើ​អ្វី​ដែល​ត្រូវ ​យើង​ច្នៃប្រឌិត​ថ្មី​» គឺជាតម្លៃ​ស្នូល ដែល​ណែនាំ​គ្រប់ការ​សម្រេចចិត្ត​ទាំងអស់​របស់​ក្រុមហ៊ុន។

*​ដាយ អុិឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង អ៊ីង មាន​គ្រឹះ​មូលធន​ដ៏​រឹង​មាំ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៤៤៥.០៨ ពាន់​លាន​ដុល្លារ និង​បុព្វលាភ​ធានា​រ៉ាប់រង​ជាង ៤៩.៧១​ពាន់​លាន​ដុល្លារ​។ (​គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ ២០២៤)​ ៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia