ដើម្បីជួយសម្រួលទៅដល់បងប្អូនដែលចង់បង្កើតប្រេនផ្ទាល់ខ្លួន នៅពេលនេះមិនបាច់ហោះទៅធ្វើដល់ក្រៅប្រទេសទៀតនោះទេ ខណៈនាពេលនេះមានកូនខ្មែរ១រូប បានចាយទុនបង្កើតរោងចក្រផលិតសាប៊ូគ្រប់ប្រភេទដែលមានឈ្មោះថា “នរិន្ទ”។
នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមការងារចាបក្រហម លោក អ៊ន់ វ៉ា ដែលជាម្ចាស់រោងចក្របានមានប្រសាសន៍ថា មួយឆ្នាំចុងក្រោយនេះរោងចក្ររបស់លោកគឺមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ព្រោះបងប្អូនដែលធ្លាប់តែធ្វើប្រេនគ្រឿងសម្អាងនៅក្រៅប្រទេសពីមុនបាននំាគ្នាត្រឡប់មកធ្វើនៅរោងចក្ររបស់លោកវិញ ដោយអតិថិជនភាគច្រើនបានមកបង្កើតប្រេនខ្លួនឯង។
លោក អ៊ន់ វ៉ា បានិយាយបន្តទៀតថា ជាទូទៅនៅពេលដែលភ្ញៀវបង្កើតប្រេននៅក្រៅប្រទេសគាត់អាចនឹងជួបបញ្ហាស្មុគស្មាញច្រើនក្នុងការរត់ឯកសារនាំចូល ហើយការចំណាយដែលធ្វើអោយពួកគាត់កាន់តែឈឺក្បាលខ្លាំងទៀតនោះគឺត្រូវចំណាយបើកក្រុមហ៊ុននាំចូលគ្រឿងសម្អាងខ្លួនឯង។ ក្រៅពីនេះទៀតពួកគាត់ត្រូវការចំណាយទាំងពេលវេលានិងថវិកានៃការដឹកជញ្ជូន ចំណាយលើហានិភ័យផ្សេងៗដែលអាចកើតឡើងតាំងពីក្រៅប្រទេសរហូតមកដល់ប្រទេសកម្ពុជា។ ពេលខ្លះមានការខូចអីវ៉ាន់ ពេលខ្លះអីវ៉ាន់កំពុងលក់ដាច់ៗក៏ត្រូវអស់អីវ៉ាន់លក់ ដោយសារការស្ទះអីវ៉ាន់នៅតាមផ្លូវឬនៅតាមព្រំដែនជាដើម។
ដូច្នេះនៅពេលដែលភ្ញៀវងាកមកបង្កើតប្រេននៅទីតាំងរបស់លោកវិញគឺថាបញ្ហាដែលបានរៀបរាប់ដូចខាងលើត្រូវបានកាត់ចេញចោលទាំងស្រុង ហើយការដែលចំណាយផ្សេងៗខាងលើនោះ បើសរុបជាទឹកប្រាក់វិញមិនតិចទេ។ ចំណែកការត្រឡប់មកធ្វើប្រេនរបស់អតិថិជននៅទីតាំងរបស់លោកវិញ ធ្វើអោយការចំណាយដោយមិនចាំបាច់ទាំអស់នោះបានក្លាយទៅជាដើមទុនសម្រាប់ពង្រីកអាជីកម្មរបស់អតិថិជនអោយបានឆាប់រហ័សលឿនជាងមុនទ្វេរដង។
ចំណុចពិសេសចុងក្រោយនោះ ចំពោះបងប្អូនដែលបានធ្វើប្រេនគ្រប់ប្រភេទពីរោងចក្ររបស់លោក រោងចក្រមានទាំងក្រុមប្រឹក្សាយោបល់ អំពីការធ្វើទីផ្សារ ពោលគឺរោងចក្រនឹងធ្វើគ្រប់វិធីសាស្រ្តដើម្បីឱ្យម្ចាស់ប្រេនគ្រប់ៗគ្នាដែលបានមកធ្វើប្រេននៅរោងចក្ររបស់លោកអាចដើរទៅមុខបានយូរអង្វែងជាពិសេសគឺការដាក់ឈ្មោះប្រេនអោយឡូហ្សិកតាមវប្បធម៍និងអត្តចរិករបស់ផលិតផល ការឌីហ្សាញសំបកផលិតផលឱ្យមានភាពទាក់ទាញខ្លាំង និងមានភាពស៊ីវិល័យអោយត្រូវតាមសម័យAI នេះតែម្តង។
លើសពីនេះទៅទៀត រោងចក្ររបស់លោក មុននឹងធ្វើការផលិតគឺមានក្រុមវិស្វករគីមីវិទ្យាដែលបានបញ្ចប់ការសិក្សាទាំងក្នុងប្រទេសកម្ពុជា ប្រទេសថៃ និងវៀងណាម បានធ្វើការសិក្សាស្រាវជ្រាវ R&D មានការធ្វើឡាបូពិសោធន៍នៅក្នុងរោចក្រដោយផ្ទាល់ ហើយរាល់រូបមន្តនីមួយៗមិនចប់ត្រឹមនេះនោះទេ ដោយបន្ទាប់ពីបានសិក្សាយ៉ាងជោគជ័យលើរូបមន្តរួចហើយ រោងចក្ររបស់លោកត្រូវធ្វើការត្រួតពិនិត្យគុណភាពផលិតផលនៅស្ថាប័នដែលពាក់ព័ន្ធម្តងទៀតមុននឹងធ្វើការផលិតប្រេនជាលក្ខណះខ្នាតធំចេញលក់នៅលើទីផ្សារកម្ពុជា។
គូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាជនខ្មែរទាំងអស់ដែលចង់បង្កើតប្រេនគ្រប់ប្រភេទមិនបាច់ហោះទៅធ្វើដល់ប្រទេសក្រៅនាំតែហត់ទៀតនោះឡើយ បងប្អូនអាចងាកមកជួយគាំទ្រក្នុងការបង្កើតប្រេន នៅរោងចក្រ”នរិន្ទ”របស់កូនខ្មែរមួយនេះបាន។ រោងចក្រមួយនេះមានទទួលធ្វើប្រេនផលិតផលសាប៊ូនិងគ្រឿងសម្អាងគ្រប់ប្រភេទអាចនិយាយបានថាចាប់ពីចុងសក់ដល់ចុងជើង និងផលិតផលលាងសំអាតផ្សេងដែលប្រើប្រាស់ជាប្រចាំ ពោលឱ្យតែបងប្អូនត្រូវការផលិតផលអ្វីគឺរោងចក្រមួយនេះមានធ្វើផលិតផលជូនបងប្អូនបានទាំងអស់។ ព័ត៌មានលំអិត ឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់រោងចក្រ NORIN Factory Cosmetic Brandingដែលមានទីតាំងនៅខណ្ឌកំបូល ក្រុងភ្នំពេញ ប្រទេសកម្ពុជា ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទនិងតេលេក្រាម៖ ០៨៦ ៦៤៤ ៩៩៩៕