ម្ចាស់ហាងនំបីជ្រុងចេញរកស៊ីជាង៤០ឆ្នាំ តែអាចលក់ដាច់១ថ្ងៃរាប់រយនំព្រោះមានចំណុចពិសេសទាំងនេះ
ធី ស្រីល័ក្ខFEBRUARY 22 202513 views

មិនមែនជារឿងធម្មតានោះទេដែលអាជីវកម្មយីហោនំបីជ្រុងអាចរកស៊ីបានយូរឆ្នាំបែបនេះ ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះយីហោនំបីជ្រុងនេះចាប់ផ្តើមរកស៊ីតាំងពីរទេះរុញធម្មរហូតមានហាងហើយនៅតែបន្តលក់ដាច់ភ្លូកទឹកភ្លូកដីមកដល់សព្វថ្ងៃនេះ។ តើអ្វីជាអាថ៌កំបាំងដែលធ្វើអោយយីហោនំបីជ្រុងអាចឈរជើងបានជិត ៤០ ឆ្នាំបែបនេះ?

 

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia កញ្ញាអ៊ឹង មួយលី បានបង្ហើបថា តាមពិតទៅយីហោនំបីជ្រុងនេះឪពុករបស់អ្នកនាងជាអ្នកបង្កើតឡើងមក ហើយឳពុករបស់អ្នកនាងបានចាប់ផ្តើមរបរនំបីជ្រុងតាំងពីរុញរទេះមកម្លេះ ដោយចាប់ផ្តើមលក់តាំងពីឆ្នាំ១៩៧០។

៣៧

កញ្ញាបានបន្តថា អ្វីដែលកញ្ញាបានចាំពីលោកឪពុកនោះគឺនៅជំនាន់ឪពុកកញ្ញានៅលក់ដោយរុញរទេះគឺជួបផលលំបាកខ្លាំងណាស់ព្រោះកាលជំនាន់ឆ្នាំ១៩៧០នោះមិនមានកន្លែងលក់ល្អអ្វីនោះទេធ្វើអោយយើងលក់ពីកន្លែងមួយទៅកន្លែងមួយហើយជួនការសន្តិសុខដេញថែមទៀតផងព្រោះគេមិនឱ្យឈរលក់នៅតាមដងផ្លូវសាធារណៈទេ។ អ្វីដែលកាន់តែលំបាកទៀតនោះនៅពេលដែលមេឃភ្លៀងម្តងៗយើងពិបាករកកន្លែងលក់កន្លែងជ្រកខ្លាំងណាស់។

 

ព្រោះតែដឹងរឿងលំបាកពីឪពុកបែបនេះ ទើបធ្វើអោយកញ្ញាដែលបន្តរបរនេះពីឪពុកបានតាំងចិត្តយ៉ាងមុះមាំមួយថានៅថ្ងៃខាងមុខកញ្ញាហ្នឹងបង្កើតនៅយីហោនំបីជ្រុងអោយធំជាងនេះទៅទៀតព្រោះរបរនេះឳពុកកញ្ញាបង្កើតឡើងដោយញើសឈាម ដូច្នេះកញ្ញាត្រូវតែសម្រេចក្តីស្រមៃខ្លួនឯងអោយយីហោមួយនេះកាន់តែធំជាងមុនទៅទៀត។

 

ម្ចាស់យីហោនំបីជ្រុងរូបនេះបានបន្ថែមទៀតថា កាលពីពាក់កណ្តាលឆ្នាំ ២០២០ នេះកញ្ញាទើបបើកហាងនំបីជ្រុងថ្មីៗដោយយីហោនេះឈ្មោះថា ហាងនំបីជ្រុងអ៊ុងួន។ ហើយមកទល់ពេលនេះ”ហាងនំបីជ្រុងអ៊ុងួន មាន ២ សាខាហើយនៅក្នុងរាជធានីភ្នំពេញដោយសាខាទី១នៅផ្សារអូឬស្សី ចំណែកសាខាទី ២ វិញគឺនៅក្បែរសាលាវ៉ាន់ដា ជាពិសេសនោះហាងនំបីជ្រុងអ៊ុងួនក្នុងមួយថ្ងៃអាចលក់ចេញបាន៧០០នំរហូតដល់ ១ពាន់នំឯណោះ ។

៣៨

កញ្ញា អ៊ឹង មួយលី បានសង្កត់ធ្ងន់ថា ចំណុចពិសេសមួយដែលធ្វើអោយ ហាងនំបីជ្រុងអ៊ុងួននៅតែមានភ្ញៀវទិញភ្លូកទឹកភ្លូកដីតាំងពីឆ្នាំ ១៩៧០ មកនោះគឺដោយសារតែរសជាតិរបស់ហាងនំបីជ្រុងអ៊ុងួនតាំងពីដើមមកមិនដែលប្តូររសជាតិនោះទេ ពោលនៅតែឆ្ងាញ់ដដែលនេះក៏ជាចំណុចទាក់ទាញមួយដែលសម្រាប់អតិថិជន។ លើសពីនេះទៅទៀតសម្រាប់សេវាកម្មរបស់ហាងនំបីជ្រុងអ៊ុងួនក៏លឿនដែលសម្រាប់អតិថិជនហើយជាទូទៅអតិថិជនចូលចិត្តមកទិញនៅហាងផ្ទាល់ដោយសារតែនំរបស់អ្នកនាងផ្ទាល់កាន់តែក្តៅគឺកាន់តែមានរសជាតិឆ្ងាញ់។

សូមបញ្ជាក់ថាហាងនំបីជ្រុងអ៊ុងួនមានទីតាំង ក្បែរខាងលិចរបងទូតចិន ផ្លូវ ៤០២ ឬអាចខលកម្មង់តាមលេខ 098 222 738, 078 233 558៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia