នេះជាមូលហេតុដែលកម្មវិធី BVLGARI AETERNA សម្រេចរៀបចំឡើងនៅប្រាសាទបាយ័ន ខេត្តសៀមរាប
Bunthoeun KoemFEBRUARY 22 20252.2 K views

ដូចប្រិយមិត្ដបានដឹង និងឃើញហើយថាថ្មីៗនេះ ក្រុមហ៊ុន BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។

 

481327476 1200861308714462 5513012125524719438 N

 

ដោយកម្មពិធីដ៏ពិសេសនេះ គឺមានចាប់អារម្មណ៍ខ្លំាងមែនទែនពីសំណាក់ប្រជាជនកម្ពុជា ពិសេសយុវវ័យ ដោយសារតែកម្មវិធីនេះមានតារាល្បីៗទាំងជាតិ និងអន្ដរជាតិបានអញ្ជើញចូលរួម។ ហើយអ្វីដែលអស្ចារ្យទៀតនោះ គឺក្នុងកម្មវិធីក៏បានការបង្ហោះដ្រូន ជារូបរាងគ្រឿងអលង្ការយ៉ាងស្រស់ស្អាត ក្នុងបរិវេនប្រាសាទបាយ័នផងដែរ។

 

480640935 1200861218714471 6223193001105135473 N

 

យ៉ាងណាតាមករបញ្ជាក់នៅក្នុងហ្វេសប៊ុកផេកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ការដែលក្រុមហ៊ុនគ្រឿងអលង្ការប្រណិតលំដាប់ពិភពលោក បានមករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញបំផុតមួយនៅក្នុងចំណោមរមណីយដ្ឋានល្បីៗនៅលើពិភពលោក៕

 

480685158 1200861212047805 6454076908762475950 N

480662595 1200861095381150 6143903831379191866 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia