រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ សាលាអន្តរជាតិមក ពីចក្រភពអង់គ្លេស មានអាយុកាល៣៥០ឆ្នាំ
Ping Chou EngFEBRUARY 22 2025

Reigate Grammar School Phnom Penh (RGSPP)-រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ សាលាអន្តរជាតិដែលមានដើមកំណើតមកពីចក្រភពអង់គ្លេស មានអាយុកាល៣៥០ឆ្នាំបានប្រារព្ធកម្មវិធីសម្ពោធនៅកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-la Phnom Penh ដោយមានការចូលរួមពីលោកឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោកគ្រូអ្នកគ្រូមកពីប្រទេសអង់គ្លេស រួមទាំងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ។

 

រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ RGSPP គឺជាសាលាដែលផ្តល់ជូននូវ កម្មវិធីសិក្សា​​លំដាប់ស្តង់ដារអន្តរជាតិនិងប្រព័ន្ធអប់រំមកពីចក្រភពអង់គ្លេស ចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ ដែលនឹងទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ២ឆ្នាំដល់១៨ឆ្នាំ។ ខណៈសាលា RGSPP នឹងបើកទទួលចុះឈ្មោះសម្រាប់សិស្សនៅកម្ពុជា ចាប់ថ្ងៃនេះតទៅ ហើយចូលរៀនជាផ្លូវការនៅខែសីហា ក្នុងឆ្នាំ​២០២៥ ខាងមុខនេះ។

 

7c93ad12a0e7c8dafa0ff5003e0647db Scaled

 

 

677b39b747990a94b540798f2417fc43 Scaled

 

 

Photo 2025 02 22 19 05 41

 

Photo 2025 02 22 19 05 41 (3)

 

 

Photo 2025 02 22 19 05 41 (2)

 

Photo 2025 02 22 19 05 41 (4)

 

មិនត្រឹមតែប៉ុណ្ណោះសាលា RGSPP ក៏មានសាខានៅប្រទេសជាច្រើនជុំវិញពិភពលោក ដូចជាទីក្រុងណានជីង, ហាណូយ, រីយ៉ាត់, សាចា, ឌូបៃ,និង កូឡាឡាំពួរ ដោយការសិក្សានៅ RGSPP សិស្សនឹងមានឱកាសក្នុងការផ្លាស់ប្តូរការសិក្សាទៅអន្តរជាតិ ដើម្បីពង្រីកទស្សនៈនិងការយល់ដឹងរបស់ពួក។

 

Photo 2025 02 22 18 57 18

 

 

Photo 2025 02 22 18 57 45

 

 

Photo 2025 02 22 18 54 14 (2)

 

 

Photo 2025 02 22 18 54 14

 

Photo 2025 02 22 18 54 14 (3)

 

Photo 2025 02 22 18 53 06

 

Photo 2025 02 22 18 54 15

 

 

Photo 2025 02 22 18 57 45

 

តាមរយៈប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស​រួមបញ្ចូលគ្នាជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា សាលា RGSPP ប្តេជ្ញាផ្តល់ការអប់រំស្តង់ដាអន្តរជាតិដ៏ល្អបំផុត ដោយបច្ចុប្បន្នសាលាកំពុងមានការបញ្ចុះតម្លៃពិសេសរហូតដល់ 50% និងមានការផ្តល់ជូននូវអាហាររូបករណ៍ ដល់សិស្សដែលមានសមត្ថភាពផងដែរ។

 

ដូច្នេះ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 200 339 / 099 200 339 / 023 99 8000 ឬ អ៊ីមែល admissions@rgspp.com។ សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ  (RGSPP) មានទីតាំងលើផ្លូវជាសុផារ៉ា លេខ ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើបជីម៉ុង 598)៕

 

វេបសាយសាលា​ RGSPP https://rgspp.com/

 

Photo 2025 02 22 18 57 37

 

Photo 2025 02 22 18 57 36

 

Photo 2025 02 22 18 57 36 (2)

 

Photo 2025 02 22 18 54 14 (5)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia