ត្រៀមពោះទុក! កម្មវិធីតាំងបង្ហាញ ផ្លែឈើខ្មែរមួយនឹងធ្វើ​ឡើង រយៈពេល៣ថ្ងៃ មានប៊ូហ្វេទុរេនញុំាសេរី
Ping Chou EngJUNE 20 20251.1 K views

ព្រឹត្តិការណ៍តាំងបង្ហញផ្លែឈើបាត់ដំបង២០២៥ រយៈពេល៣ថ្ងៃ រៀបចំឡើងដោយរដ្ឋបាលខេត្តបាត់ដំបងនឹងបង្កើតឱ្យមានកម្មវិធីប៊ូហ្វេទុរេន សម្រាប់បងប្អូនប្រជាពលរដ្ឋ មានឱកាសទទួលទានទុរេនសំឡូតផ្ទាល់១០០% នៅក្នុងរោងមានម៉ាស៊ីនត្រជាក់ មានភ្លេងកំដរនិងទឹកពិសារបរិសុទ្ធឥតគិតថ្លៃ។  

ដោយបងប្អូនអាចពិសា ផ្លែទុរេន និងផ្លែឈើបាត់ដំបងជាច្រើនប្រភេទទៀត ដោយសេរីរយៈពេល ៨០នាទី ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្ត​បាត់ដំបង ពីរៀងរាល់ម៉ោង ៥:០០នាទីល្ងាចតទៅ។

ក្នុងនោះសម្រាប់ការទទួលទានទុរេនមួយសេរី មានតម្លៃចូលរួម ៣ម៉ឺនរៀល សម្រាប់កុមារមានកម្ពស់ក្រោម ១.២ម៉ែត្រនិងសម្រាប់មនុស្សធំមានតម្លៃចូលរួម៥ម៉ឺនរៀល ដោយការចូលរួមបងប្អូនត្រូវចុះឈ្មោះមុនតាមរយៈតំណលីង https://form.everestwebdeals.co/...ឬទិញសំបុត្រផ្ទាល់នៅមណ្ឌលព័ត៌មានក្នុងបរិវេណមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ឬទាក់ទងទៅកាន់លេខ ០៦៩ ៤២ ៤២ ៩៦។

យ៉ាងណាមិញបើតាមប្រភពមិនបញ្ចេញឈ្មោះរបស់រដ្ឋបាលខេត្តបានឱ្យដឹងថាព្រឹត្តិការណ៍«ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» (Battambang Fruits Event 2025) នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ឱ្យផ្លែឈើខ្មែរមានទីផ្សារខ្ពស់។

ខណៈផ្លែឈើទាំងនោះ ត្រូវបានត្រួតពិនិត្យគុណភាពដោយ សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង។

ទន្ទឹមនេះរដ្ឋបាលខេត្តក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យ​អញ្ជើញចូលរួមព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ ។ព្រោះក្រៅអំពីបូហ្វេនេះ ក៏​មាន​ការដាក់តាំងលក់ផ្លែឈើនិងផលិតជាច្រើនប្រភេទផ្សេងៗគ្នា របស់អ្នកខេត្តបាត់ដំបង ព្រមទាំងការប្រគំតន្រ្តី និងកម្មវិធីសប្បាយជាច្រើនទៀតផងដែរ៕

509432667 1292173782260281 2689582576155633854 N

អត្ថបទដោយ​៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia