ជម្លោះរវាងប្រទេសអ៊ីរ៉ង និងអ៊ីស្រាអែល ហាក់កំពុងឡើងកម្តៅ ខណៈបច្ចុប្បន្នអ៊ីរ៉ង បានកាត់ផ្តាច់អ៊ីនធឺណិតទាំងស្រុង ដែលធ្វើឲ្យកម្មវិធីមួយចំនួនសម្រាប់ការទំនាក់ទំនងគ្នាដូចជា WhatsApp និង Instagram ព្រមទាំង Apple App Store និង Google Play Store រួមទាំងសេវាកម្មដូចជាបណ្តាញឯកជននិម្មិត (VPN) ត្រូវបានបិទទូទាំងប្រទេស។
ក្នុងនោះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអ៊ីរ៉ង់ បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ សូមបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តន៍ឱ្យបានហ្មឹងម៉ាត់តាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ ដើម្បីជៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ។ ក្នុងករណីចាំបាច់ត្រូវការជំនួយផ្សេងៗ សូមទំនាក់ទំនងជាមួយមន្ត្រីស្ថានទូតកម្ពុជា នៅទីក្រុងញូវដែលី ដូចខាងក្រោម៖
- លោក ហួន សុផាណារ៉ា លេខាធិការទី១ ទូរស័ព្ទលេខ៖ +91 88 60 899 106 / +855 10 998 654 (WhatsApp/Telegram)
- លោក គឹម គង់ លេខាធិការទី១ ទូរស័ព្ទលេខ៖ +91 96 54 737 536 / +855 88 700 4904 (WhatsApp/Telegram)
- Email ស្ថានទូត៖ camemb.ind@mafic.gov.kh៕