ចំណាំ! នេះជាឈ្មោះផ្លូវការ នៃស្ពានកម្ពស់ ៩០ ម៉ែត្រដែលខ្ពស់ជាងគេនៅកម្ពុជា
Bunthoeun KoemJUNE 20 2025513 views

សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានប្រសិទ្ធនាម​ ស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០​ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា​ "ស្ពានតេជោសន្តិភាពឫស្សីជ្រុំ"​ ។ នេះយោងតាមការបញ្ជាក់ពីទីស្ដីការគណៈរដ្ឋមន្ដ្រី។

499517425 24227374230193377 5129690309551966319 N

ស្ពានលេខ២៨ ឬ ស្ពានតេជោសន្តិភាពឫស្សីជ្រុំនេះ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក។ ក្នុងនោះប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក។

509325163 24227335360197264 3886742117066981014 N

គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងស្ពានខាងលើត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២៣ និងចំណាយរយៈពេលសាងសង់ចំនួន ២៨ ខែ។ ខណៈតួរស្ពានត្រូវបានរចនាឡើងតាមចិនហាយវ៉េកម្រិត ៣ ដែលមានបន្ទុក ( Design Load) ចំនួន ៥៥ តោន៕

509429087 1213126150619511 8519959106908513869 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia