ទិញតម្លៃខ្ទង់ពាន់$ ចង់ប្រើបានយូរឆ្នាំ! ទម្លាប់៦នេះមិនត្រូវធ្វើលើiPhone របស់អ្នកដាច់ខាត
Toeuy HongJUNE 19 2025132 views

តម្លៃទូរស័ព្ទiPhone បើអ្នកទិញថ្មីប្រអប់តម្លៃមិនក្រោមខ្ទង់ពាន់ដុល្លារនោះទេ។ ដូច្នេះមុននឹងអ្នកសម្រេចចិត្តដកលុយខ្ទង់ពាន់ដុល្លារ អ្នកត្រូវប្រាកដថាអ្នកប្រើប្រាស់វាឲ្យសមនឹងតម្លៃ​ជាពិសេសត្រូវប្រើឲ្យបានយូរឆ្នាំដើម្បីសន្សំសំចៃពីទិញថ្មី។

 

ជុំវិញការប្រើប្រាស់ទូរស័ព្ទiPhone ឲ្យបានយូរឆ្នាំ ខាងក្រោមនេះគឺទម្លាប់សំខាន់ៗដែលអ្នកត្រូវចៀសវាងដើម្បីឲ្យទូរស័ព្ទiPhone របស់អ្នកអាចនៅជាមួយអ្នកបានរាប់ឆ្នាំ។

 

. ការបំផ្លាញរូបរាង៖ ត្រូវកាន់ទូរស័ព្ទដោយប្រុងប្រយ័ត្ន ចៀសវាងការធ្លាក់ដែលធ្វើឲ្យដូចរូបរាងនិងប៉ះពាល់ដល់ដំណើរការរបស់ទូរស័ព្ទ។ ត្រូវប្រើcase ការពារនិងចៀសវាងការចូលទឹក។

 

. ការបំផ្លាញគុណភាពថ្ម៖ ចង់ប្រើប្រាស់ទូរស័ព្ទiPhone បានយូរឆ្នាំ ការថែរក្សាគុណភាពថ្មគឺជារឿងសំខាន់បំផុតដែលអ្នកមិនគួរមើលរំលង។ កុំប្រើទូរស័ព្ទសល់ថ្មក្រោម២០% ឬប្រើរហូតដល់០% វាឆាប់ខូចថ្ម។ លើសពីនេះ កុំឆាកថ្មចោលពេញមួយយប់ និងចៀសវាងប្រើឆ្នាំសាកដែលមិនមែនជាឆ្នាំងសាករបស់ Apple។

 

. ទំហំផ្ទុកនិងបញ្ហា Software កុំប្រើប្រាស់ទូរស័ព្ទរពេញទំហំផ្ទុកព្រោះនឹងធ្វើឲ្យទូរស័ព្ទអ្នកដំណើរការមិនរលូន។ កុំមើលរំលងការupdate iOS ហើយចៀសវាង install App ច្រើនពេក។

 

. បញ្ហាកម្ដៅ៖ ចៀសវាងប្រើទូរស័ព្ទពេលក្ដៅខ្លាំងនិងត្រជាក់ខ្លាំងព្រោះវានឹងបំផ្លាញថ្មទូរស័ព្ទយ៉ាងឆាប់រហ័ស។ ចៀសវាងទុកទូរស័ព្ទក្នុងឡានត្រូវពន្លឺព្រោះអាទិត្យនឹងកាន់បន្ថយជីវិតថ្មទូរស័ព្ទ។

 

. ការថែខុសក្បួន៖ ចៀសវាងប្រើប្រាស់អាលកុលក្នុងការសំអាតអេក្រង់ អ្នកអាចប្រើប្រាស់ក្រណាត់ជំនួសវិញ។ កុំព្រងើយកន្ដើយនឹងការសំអាត៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia