តិចអត់ដឹង! រដ្ឋមានកម្មវិធីទូរស័ព្ទដៃ១ ដាក់ឱ្យពលរដ្ឋទូទៅ អាចរាយការណ៍បាន សុវត្ថិភាព១០០%
Ping Chou EngFEBRUARY 21 2025357 views

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បានដាក់ឱ្យដំណើរការកម្មវិធី​ទូរសព្ទ​ដៃមួយដែលឈ្មោះថា ​NoDrug សម្រាប់ឱ្យប្រជាពលរដ្ឋអាច​​រាយការណ៍​អំពី​ករណី​គ្រឿង​ញៀន រួមមានការ​ជួញ​ដូរ និង​ករណី​ផ្សេងៗ​ទៀត​ទាក់​ទង​នឹង​បញ្ហា​គ្រឿង​ញៀនក្នុងមូលដ្ឋានរបស់ខ្លួន។

 

​កម្មវិធី​ទូរសព្ទ​ដៃ NoDrug ​ដែលបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០២៤មួយនេះ គឺស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដើម្បីឱ្យពលរដ្ឋ​អាចចូលរួម ​រាយ​ការណ៍​គ្រប់​កាលៈ​ទេសៈ​អំពី​បទ​ល្មើស​យ៉ាងសម្ងាត់​ តាមទូរស័ព្ទដៃ ដោយ​គ្រាន់​តែ​ផ្ញើ​សារ​ជា​អក្សរ​ សំឡេង វីដេអូ រួម​ជា​មួយ​ទីតាំង​កើត​ហេតុទៅក្នុងកម្មវិធី NoDrug

 

ខណៈការរាយការណ៍នេះអាជ្ញាធរនៃអង្គភាពប្រឆាំងគ្រឿងញៀនបញ្ជាក់ថាមានសុវត្ថិភាព១០០% សម្រាប់អ្នករាយការណ៍ ព្រោះថារាល់គណនីដែលរាយការណ៍ពុំមានតម្រូវឱ្យ បញ្ជាក់អត្តសញ្ញាណនោះទេ។  

 

ទន្ទឹមនឹងអាចរាយការណ៍សម្រាប់ចូលរួមចំណែកបោសសម្អាតគ្រឿងញៀនក្នុងប្រទេស ប្រជាពល​រដ្ឋ​ក៏​អាច​ទទួល​បានព័ត៌មានរហ័ស ​ចំណេះ​ដឹង​អប់រំអំពីគ្រឿង​ញៀន ​ព័ត៌​មាន​ទាក់​ទង​នឹង​សេវា​កម្មព្យាបាល និង​ស្តារ​នីតិសម្បាទា​អ្នក​ញៀន​គ្រឿង​ញៀនផងដែរ។

 

សូមជម្រាបថាកម្មវិធីទូរស័ព្ទដៃ NoDrug នាពេលបច្ចុប្បន្ននេះមានអ្នកចូលប្រើប្រាស់រហូតជាង ៤ម៉ឺននាក់ហើយនិងមានការចូលរួមរាយការណ៍ពីពលរដ្ឋ អំពីករណីគ្រឿងញៀនលើសពី១ពាន់ករណីផងដែរ ចាប់តាំងពីដាក់ដំណើរការអស់់រយៈពេលជាង១០ខែកន្លងមក៕

 

480681950 971287738441778 8907321493198487557 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia