ក្រៅពីលក់ផ្ទះ  ពេលនេះក្រុមហ៊ុនបុរី ប៉េង ហួត ប្រកាសដាក់លក់ដី ៣ កន្លែង នៅក្នុងគម្រោងធំរបស់ខ្លួន
Bunthoeun KoemFEBRUARY 20 20258.2 K views

បុរី ប៉េង ហួត គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទះជាច្រើនប្រភេទសម្រាប់លក់ជូនអថិតិជន។ យ៉ាងណាក្រៅតែពីការសាងសង់ផ្ទះលក់ ពេលនេះក្រុមហ៊ុន ក៏បានប្រកាសដាក់លក់ដីចំនួន ៣ កន្លែងផងដែរ ដែលមានទីតាំងស្ថិតនៅក្នុងគម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ តាមបណ្ដាយផ្លូវជាតិលេខ១ តំបន់បឹងស្នោរ។

 

Screenshot (445)

 

បើតាមការបញ្ជាក់ពីខាងក្រុមហ៊ុនមកកាន់ Business Cambodia នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា ដីទាំង ៣ កន្លែងនេះមានទំហំសរុបជាង ១ ម៉ឺនម៉ែត្រការ៉េឯណោះ។ ដោយក្នុងនោះទីតាំងនីមួយៗមានទំហំ ៥១៦២ ម៉ែត្រការ៉េ (បណ្ដោយ ៨៧.៥ ម៉ែត្រ ទទឹង ៥៩ ម៉ែត្រ) ដូចៗគ្នា។ ខណៈវាគឺសាកសមបំផុតសម្រាប់ការសាងសង់អគារពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ឬប្រភេទពាណិជ្ជកម្មផ្សេងៗតាមតម្រូវការបាន។

 

ចំណុចពិសេសនៃដីទាំង ៣ កន្លែងនេះគឺគ្រប់ជ្រុងសុទ្ធតែជាប់ផ្លូវធំៗ ៤ អមសងខាង រួមជាមួយនឹងផ្ទះអាជីវកម្មហ៊ុមព័ទ្ធជុំវិញផងដែរ។ ហើយទៅថ្ងៃអនាគតក៏នឹងក្លាយទៅជាទីតាំងពាណិជ្ជកម្មដ៏មមាញឹកមួយ ដោយសារពេលបច្ចុប្បន្នមានប្រជាជនចាប់ផ្ដើមចូលមករស់នៅជុំវិញយ៉ាងច្រើនកុះកររួចទៅហើយ។

 

ដោយឡែកសម្រាប់ការបង់ប្រាក់គឺមានភាពងាយស្រួល ដោយក្នុងនោះលោកអ្នកអាចបង់ជាដំណាក់កាលរយៈពេល ១២ ខែក៏បាន។ ប៉ុន្ដែអ្វីដែលកាន់តែចំណេញប្រសិនបើលោកអ្នកបង់ផ្ដាច់ នោះនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥ ភាគរយឯណោះ។

 

ដូច្នេះចំពោះលោកអ្នកចង់បានដីដូចបានជម្រាបជូនខាងលើ អាចធ្វើការសាកសួរព័ត៌មានលម្អិតជាមួយសហការីផ្នែកលក់របស់ក្រុមហ៊ុនបុរី ប៉េង ហួត បានតាមរយៈទូរស័ព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗៕

 

Screenshot (443)

Screenshot (442)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia