កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវទូរស័ព្ទiPhone ម៉ូដែលថ្មីមួយទៀតដែលមានឈ្មោះថា iPhone 16e ហើយម៉ូដែលថ្មីនេះគឺជា Version ថ្មីនៃiPhone 16 ដែលត្រូវបានផលិតឡើងក្នុងគោលបំណងបង្កើនចំណូលនិងបញ្ចូលទៅក្នុងទីផ្សារទូរស័ព្ទលំដាប់ថវិកា។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNN បានឲ្យដឹងថា iPhone 16eនេះនឹងត្រូវប្រកាសចេញជាផ្លូវការនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៥នេះហើយវាគឺជាទូរស័ព្ទiPhone ដំបូងបង្អស់ដែលបំពាក់ModemផលិតដោយApple ផ្ទាល់តែម្ដង។
ចំពោះតម្លៃ iPhone 16eគឺមានតម្លៃ៥៩៩ដុល្លារដែលជាម៉ូដែលiPhone ដែលមានតម្លៃធូរថ្លៃបំផុតហើយនៅពេលបច្ចុប្បន្ននេះ។ បើទោះបីជាទូរស័ព្ទiPhone 16e ធូរថ្លៃពិតមែនប៉ុន្ដែទូរស័ព្ទនេះបានពាក់មកជាមួយនឹងមុខងារសំខាន់ៗមួយចំនួនធំដែលមាននៅលើiPhone 16 សេរីធម្មតា ដូចជា មានមុខងារ Apple Intelligenceជាដើមដែលអ្នកប្រើប្រាស់អាចប្រើAI ទាន់សម័យបច្ចុប្បន្ន។
ចំពោះSpecs សំខាន់ៗនៃទូរស័ព្ទនេះ មានដូចជាប្រើប្រព័ន្ធប្រតិបត្តិការ iOS 18.4 ដែលជាOS ចុងក្រោយបង្អស់របស់Apple។ ក្រៅពីនេះiPhone 16e មានទំហំអេក្រង់6.1អ៊ីញដែលបំពាក់ជាមួយនឹងChip A18 ហើយចំពោះកាម៉េរ៉ាគឺមានតែមួយគ្រាន់ទំហំ48PM៕