នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រំលឹកពលរដ្ឋឱ្យឈប់ធ្វើបែបនេះទៀត បើមិនចង់ឱ្យខ្លួនប្រឈមនិងបទផ្សំគំនិត
ធី ស្រីល័ក្ខFEBRUARY 19 20253.8 K views

មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា ការបោកប្រាស់តាមប្រព័ន្ធអនឡាញគឺមានការកើនឡើងជាខ្លាំងដោយបងប្អូនមួយចំនួនការបាត់លុយអស់ពីកុង ចំណែកបងប្អូនមួយចំនួនទៀតក៏បាត់គណនីផ្ទាល់ខ្លួនផងដែរ។

 

ជាមួយគ្នានោះដែរ នាពេលថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ “សូមមេត្តាបញ្ឈប់រាល់សកម្មភាពផ្ដល់គណនីធនាគារផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃប្រើប្រាស់ ឬគ្រប់គ្រង តាមរយៈការជួលទិញលក់ ឬឲ្យខ្ចីជាដើម ព្រោះអាចប្រឈមនិងបទផ្សំគំនិត និងទទួលផលពីបទល្មើស”។

២៨

អាស្រ័យដូចបានបញ្ជាក់ខាងលើ សូមមេត្តាប្រុងប្រយ័ត្នចំពោះករណីនេះ សូមកុំចេះតែឱ្យគណនីផ្ទាល់ខ្លួនទៅគេផ្តេសផ្តាសជាពិសេសនោះប្រសិនជាមានតំណភ្ជាប់តម្លើងកម្មវិធីផ្សេងៗផ្ញើមកដែលមិនមានប្រភពច្បាស់លាស់ឬតំណភ្ជាប់ណាមួយដែលឱ្យបំពេញនូវព័ត៌មានផ្ទាល់ខ្លួន ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia