សម្រាប់អ្នកដែលចង់ចេះនៅជំនាញឆុងកាហ្វេ ធ្វើនំ ឬចង់រៀនជំនាញសាឡន ដើម្បីមកបើកហាងរកស៊ីបាន ប៉ុន្តែគ្មានពេលរៀនគ្រប់គ្រាន់ឬគ្មានលទ្ធភាព ចំណាយលុយច្រើនតាមសាលាល្បីៗទាំងក្នុងនិងក្រៅប្រទេសលែងងជាបញ្ហាហើយខណៈ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបើកវគ្គបង្រៀនជំនាញទាំងនេះឥតគិតថ្លៃជាពិសេសទំនេរថ្ងៃចុងសប្តាហ៍ក៏រៀនបានដែរ។
សម្រាប់វគ្គសិក្សានេះគឺទទួលចុះឈ្មោះជាងរៀងរាល់ថ្ងៃ ដោយមានទាំងវគ្គរៀនច័ន្ទដល់សុក្រ និងសៅរ៍ អាទិត្យថែមទៀតផង ដោយមុខជំនាញរៀនមានដូចជា៖ ការផលិតនំ ,ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ), ការធ្វើម្ហូបខ្មែរ,សេវាកម្មសម្អាងកាយ,ការរចនាក្រាហ្វិកដោយកុំព្យូទ័រផងដែរ។
ចំពោះ អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖
១. ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
២. ឱកាសការងារសមរម្យ និងចំណូលទៀងទាត់
៣. ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ។
គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍សូមទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012328933, 069987979, 081 429 969, 012 403 644, 093 808 057, 071 643 5388៕