ស្ថានភាពអចលនទ្រព្យក្រុងប៉ោយប៉ែតទៅជាយ៉ាងណាហើយ? ខណៈអ្នកជំនាញបានលើកឡើងបែប នេះ
Bunthoeun KoemFEBRUARY 19 20253.2 K views

ក្រុងប៉ោយប៉ែត គឺជាប៉ូលសេដ្ឋកិច្ចសំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ ទីក្រុងជាប់ព្រំដែនព្រះរាជាណាចក្រថៃមួយនេះ ចាប់ផ្តើមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងជាច្រើន បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ ផែនការអភិវឌ្ឍន៍ទៅជាតំបន់ប៉ូលសេដ្ឋកិច្ច ដែលនាំឲ្យវិស័យអចលនទ្រព្យមានការរីកលូតលាស់ខ្លាំងផងដែរ។

 

473158369 1063569509138162 6511697843757914774 N


ក្នុងកំលុងពេល ជួបនូវវិបត្តិកូវីដ១៩ វិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាធំៗដៃផ្សេងទៀត ស្ថានភាពអចលនទ្រព្យនៅក្រុងប៉ោយប៉ែត មានភាពស្ងប់ស្ងាត់ មិនខុសពីខេត្តផ្សេងៗទៀតដែរ ប៉ុន្តែមិនសូវមានផលប៉ះពាល់ខ្លាំងប៉ុន្មានទេ សម្រាប់ដី ផ្ទះ និងអគារ ដែលអាចធ្វើអាជីវកម្មបាន (Commercial Property) ។

 

តើស្ថានភាពអចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតបច្ចុប្បន្ននេះប្រែប្រួលដល់ណាហើយ ក្នុងឆ្នាំ២០២៥ នេះ?

 

Photo 2025 02 19 08 38 02

 

តាមការលើកឡើងពីលោក ព្រឿន ថាត នាយកប្រតិបត្តិក្រុមហ៊ុន OPI Realty និងជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូប បានប្រាប់ Business Cambodia នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា សព្វថ្ងៃស្ថានភាពអចលនទ្រព្យនៅក្នុងប៉ោយប៉ែត មានភាពល្អប្រសើរឡើងជាងមុន បើធៀបទៅនឹងរយៈពេលកន្លងទៅ។ ដោយក្នុងនោះសន្ទុះនៃការទិញ-លក់មានការកើនឡើង ជាពិសេសការជួលអចលនទ្រព្យគឺ មានតម្រូវការខ្ពស់ ហើយតម្លៃជួលក៏កើនឡើងខ្ពស់ផងដែរ ដែលចំណុចទាំងនេះ ជាឱកាសដ៏ល្អសម្រាប់ អ្នកវិនិយោគគ្រប់រូប។

 

លោកបានបញ្ជាក់ថា ភាពល្អប្រសើរនេះ កើតឡើងដោយសារតែចរន្តច្រកព្រំដែនកម្ពុជា-ថៃមានប្រតិបត្តិការល្អ ហើយមួយទៀតវិស័យកាស៊ីណូស្របច្បាប់ដែលរដ្ឋអនុញ្ញាតមានការរីកចម្រើន។ ហើយទីផ្សារមានដូចជា ជនជាតិចិន ឥណ្ឌូនេស៊ី និងថៃជាដើម ដូច្នេះធ្វើឲ្យតម្រូវការមានច្រើន ហើយអាជីវកម្មក៏មានច្រើនដែរ។

 

471301879 1063569582471488 363007441945981859 N

 

ជាក់ស្តែង អាជីវកម្មគ្រឿងសំណង់គឺមានតម្រូវការខ្ពស់ ដោយសារសំណង់អគាររីកច្រើន ព្រមទាំងសាងសង់មិនកំណត់ខ្ពស់នោះទេ ប្រការនេះក៏នាំឲ្យការងារដូចជាផ្នែកសំណង់ និងផ្នែកផ្សេងៗទៀត សម្បូរច្រើន។

 

សម្រាប់លោកអ្នកដែលចង់បានអចលនទ្រព្យល្អៗនៅក្រុងប៉ោយប៉ែត ឬចង់ប្រឹក្សាយោបល់ទាក់ទងផ្នែកចលនទ្រព្យគ្រប់ប្រភេទ ទាំងសម្រាប់វិនិយោគ ដី អគារតូចធំ រួមទាំងអចលនទ្រព្យសម្រាប់អគាពាណិជ្ជកម្ម និងឧស្សាហកម្ម អាចធ្វើការទំនាក់ទំនងជាមួយលោក ព្រឿន ថាត បានតាមរយៈពេលលេខតេឡេក្រាម៖ +855 17 531 163៕

 

472622426 1063569499138163 6362136487463160165 N

472929054 1063569542471492 8146716113158818472 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia