មិនពិបាកទៅដល់កន្លែង! ទីបំផុតក្រសួងដាក់ដំណើរការ ការសុំលិខិតថ្កោល.ទោសសាកល្បងតាមអនឡាញហើយ
ធី ស្រីល័ក្ខFEBRUARY 7 20235.3 K views

កន្លងមកដើម្បីបានលិខិតថ្កោលទោសបាន គ្រប់គ្នាត្រូវចំណាយពេលធ្វើដំណើរដល់នាយដ្ឋានលិខិតថ្កោលទោសផ្ទាល់ទើបអាចដាក់ពាក្យស្នើសុំបាន ដែលតម្រូវឱ្យយើងចំណាយពេលវេលាច្រើននៅក្នុងការទទួលបានលិខិតថ្កោលទោសមួយ។

ដោយមើលឃើញពីផលលំបាកនេះ ថ្មីៗនេះក្រសួងយុត្តិធម៌បានបើកមុខងារថ្មីមួយ ដែលអាចធ្វើការស្នើសុំលិខិតថ្កោលទោសបានកាន់តែងាយស្រួលជាងមុន ដែលអាចស្នើសុំលិខិតថ្កោលទោសបានភ្លាមៗមិនពិបាកធ្វើដំណើរទៅស្នើផ្ទាល់ទៀតឡើយ មានតែ ដោយបងប្អូនគ្រាន់តែដោយឡូត App របស់ក្រសួងយុត្តិធម៌ ដែលមានឈ្មោះថា CR-MOJ ដែល App នេះអាចឱ្យបងប្អូនធ្វើការស្នើសុំលិខិតថ្កោលទោសបាន ដោយគ្រាន់តែបំពេញតាមការណែនាំនៅក្នុងនោះតែប៉ុណ្ណោះ ។

ចំពោះ App មួយនេះផងដែរ ត្រូវបានក្រសួងយុត្តិធម៌ដាក់ឱ្យដំណើរការសាកល្បងជំហានទី១កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះតទៅ។ដោយការដាក់ឱ្យដំណើរការសាកល្បងជំហានទី១នេះ នឹងផ្តល់ភាពងាយស្រួលដល់សាធារណៈជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈកុំព្យូទ័រ ឬ ទូរស័ព្ទដៃរួចផ្ញើរទៅកាន់នាយកដ្ឋានកិច្ចការថ្កោលទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញទៅកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់ជាមួយនូវឯកសារចាំមួយចំនួនដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច។

328844408 923984558955084 8319549722892877923 N

សម្រាប់របៀបក្នុងការស្នើសូមចូលទៅកាន់លីងនេះ ៖ កាន់តែងាយស្រួល! ក្រសួងយុត្តិធម៌ បើកមុខងារថ្មីលើទូរស័ព្ទដៃ អាចស្នើលិខិតថ្តោលទោសបាន

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia