អ្នកជំនាញ៖ អ្នកគួររៀនប្រើពាក្យ៣ឃ្លានេះ នៅកន្លែងធ្វើកា.រ បើមិនចង់ Burnout ឬស្រ្តេសខ្លាំង
Kan DaraJUNE 28 20241.6 K views

តាមការស្ទង់មតិក្នុងឆ្នាំ២០២៤ ដោយសង្គមគ្រប់គ្រងធនធានមនុស្ស SHRM បានបង្ហាញថា មានបុគ្គលិក ៤៤% កើតអារម្មណ៍ Burned Out នៅកន្លែងធ្វើការ និងចង់តែដាក់ពាក្យសុំឈប់។ ខាងក្រោមនេះ គឺជាពាក្យ៣ឃ្លា ដែលអ្នកជំនាញ ណែនាំឲ្យប្រើនៅកន្លែងការងារ ដើម្បីកំណត់ព្រំដែន និងទប់ស្កាត់ខ្លួនឯងកុំឲ្យតប់ប្រម៉ល់ខ្លាំង៖

/. បាទ/ចាស៎ ប៉ុន្តែខ្ញុំនឹង៖ ប្រសិនបើថ្នាក់លើ ឧស្សាហ៍ស្នើសុំឲ្យអ្នកទទួលភារកិច្ចលើសព្រំដែន ឬច្រើនហួសហេតុ ពេលខ្លះវាមិនអីទេក្នុងការនិយាយពាក្យថា “ទេ”។ នេះបើយោងតាម លោក Brandon Smith ជាគ្រូបង្វឹកផ្នែកអាជីពនៅ The Workplace Therapist។ ប៉ុន្តែបើអ្នកមិនហ៊ានបដិសេធន៍ចំៗ អ្នកអាចឆ្លើយតបដោយប្រើពាក្យ “បាទ/ចាស៎ ប៉ុន្តែខ្ញុំនឹង”។ ឧ. បាទ/ចាស៎ ប៉ុន្តែខ្ញុំនឹងត្រូវការរយៈពេលពីរទៅបីសប្តាហ៍ដើម្បីបញ្ចប់កិច្ចការនេះ ព្រោះមានកិច្ចការអាទិភាពផ្សេងទៀតដែលខ្ញុំត្រូវធ្វើឲ្យរួចរាល់តាមកាលកំណត់។

/. ខ្ញុំសូមចេញមុនបន្តិច ព្រោះមានកិច្ចការត្រូវធ្វើបន្ទាន់៖ បុគ្គលិកភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ការអង្គុយក្នុងបន្ទប់ប្រជុំនិយាយពីប្រធានបទមិនសូវមានប្រយោជន៍។ ប្រសិនបើអ្នកដល់ថ្ងៃកំណត់ជាមួយភ្ញៀវ ឬមានការងារច្រើនលើសលុបដែលត្រូវធ្វើ ការប្រជុំដែលគ្មានប្រយោជន៍អាចជាការរំខានខ្លាំង។ លោក Robert I. Sutton ជាអ្នកចិត្តវិទូ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford បានលើកឡើងថា៖ «ប្រសិនបើអ្នកកំពុងជាប់គាំងក្នុងការប្រជុំដែលគ្មានន័យ ចូរញញឹម ហើយសុំចេញមុន វាទំនងជាគ្មាននរណាម្នាក់ហ៊ានសួរនាំអ្នកច្រើនឡើយ»។

៣/. ខ្ញុំសុំទោស! ខ្ញុំមានពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ៖ មិត្តរួមការងារខ្លះអាចស្រូបពេលវេលារបស់អ្នក ឬអាចធ្វើឲ្យអ្នកខូចអារម្មណ៍ពេញមួយថ្ងៃ។ ប្រសិនបើពួកគេមានភាពអវិជ្ជមាន ឬពូកែត្អូញត្អែរច្រើន ការប្រាស្រ័យទាក់ទងជាមួយពួកគេអាចជាភាពហត់នឿយបន្ថែម។ លោក Smith បានលើកឡើងថា៖ «បើអ្នកមានមិត្តរួមការងារដែលចូលចិត្តចែករំលែករឿងគ្មានប្រយោជន៍ វានឹងធ្វើឲ្យជីវិតផ្ទាល់ខ្លួនរបស់ពួកគេជះឥទ្ធិពលមកលើអ្នក ហើយដើម្បីចាកចេញពីស្ថានភាពនេះ អ្នកគួរនិយាយថា “សុំទោស! ខ្ញុំមានពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ក្នុងការជជែកគ្នា”»។

យ៉ាងណាមិញ តុល្យភាពរវាងជីវិត និងការងារ ពិតជាមានសារៈសំខាន់ណាស់ចំពោះសុកមាលភាពរស់នៅ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ចូររៀនដាក់ព្រំដែនលើភារកិច្ច និងទំនួលខុសត្រូវ របស់ខ្លួនក្នុងស្ថានភាពនីមួយៗឲ្យបានច្បាស់លាស់ ចៀសវាងតប់ប្រម៉ល់ខ្លាំង ឬកើតអារម្មណ៍ Burned out៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia