មើលសេរី! មហោស្រពភាពយន្ត នឹងផ្តល់សំបុត្រឥតគិ.តថ្លៃ មើលរឿងជាង១៥០ មកពី៤០ប្រទេស​
Ping Chou EngJUNE 28 20241.3 K views

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា​ (CIFF) បានធ្វើសេចក្តីជូនដំណឹងអំពីការទស្សនាភាពយន្តដោយសេរីនិងឥតគិតថ្លៃជាមួយភាពយន្តក្នុងប្រទេសកម្ពុជានិងមកពី ៤០ ប្រទេសផ្សេងៗគ្នាជាង១៥០ចំណងជើងរឿង ដែលបងប្អូនពលរដ្ឋដែលជាស្រឡាញ់ភាពយន្តអាចចូលទៅទស្សនាបាន ចាប់តាំងពីថ្ងៃពុធ ទី២៦ ដល់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីតាំងប្រមាណចំនួន១០រោង ក្នុងរាជធានីភំ្នពេញ​។

ចំពោះកម្មវិធីចាក់បញ្ចាំងកុន ដែលអាចចូលទស្សនាដោយសេរីនេះនឹងបញ្ចាំងនៅទីតាំង​ដូចជា៖ Legend Olympia, Legend Exchange Sq. , Major Cineplex AEON1,​ Fable Cinema (Large), French Institute , Bophana , Rosewood Phnom Penh ,Major Cineplex AEON3 ហើយចំពោះការសំបុត្រនឹងចែកជូននៅមុន១ម៉ោង ការបញ្ចាំងភាពយន្ត ដោយសំបុត្រនេះនឹងមាននៅតាមបញ្ជរ CIFF នៅរោងភាពយន្តផ្ទាល់ អ្នកទៅដល់មុនបានសំបុត្រមុន។

ដូច្នេះសម្រាប់បងប្អូនដែលស្នេហាវិស័យភាពយន្តទាំងខ្មែរនិងបរទេស​ កុំឱ្យខាកខានឱកាសដ៏ល្អនេះពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា​ ( CIFF) ដែលក្នុងនោះក៏មានវត្តសមិទ្ធករភាពយន្តប្រមាណ៦០រូបក៏នឹងចូលរួមផងដែរ។ សូមមើលម៉ោងចាក់បញ្ចាំងភាពយន្តតាមទីតាំងរោងនីមួយៗក្នុងរូបភាពខាងក្រោមនេះ៕

449128717 1011354100448510 1067824481053601797 N

449198958 1011354077115179 4649507655659895987 N

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia