ឪពុកម្តាយមិនត្រូវធ្វើរឿងធំៗ៣នេះដាច់ខាត បើចង់ឲ្យកូនធំឡើង ក្លាយជាអ្នករកស៊ី ឬជាអ្នកដឹកនាំល្អ
Kan DaraJUNE 30 20241.5 K views

សុភាសិតខ្មែរពោលថា “ពត់ឈើទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង” បើចិញ្ចឹមកូនធ្វេសប្រហែស ប្រលែងតាមតែអំពើចិត្ត ថ្ងៃក្រោយអាចនឹងក្លាយជាក្មេងរឹងរូស អនាគតលំបាកមិនខាន។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលឪពុកម្តាយ ឬអាណាព្យាបាល មិនគួរធ្វើដាច់ខាត បើចង់ឲ្យកូនធំឡើង ក្លាយជាអ្នករកស៊ី ឬជាអ្នកដឹកនាំល្អ៖

/. ភ្លេចតាមដានកូន

កំហុសធំមួយរបស់អាណាព្យាបាល គឺខ្វះការយកចិត្តទុកដាក់តាមដានសកម្មភាពកូនប្រចាំថ្ងៃក្នុងសម័យបច្ចេកវិទ្យា ខណៈរវល់នឹងការងារខ្លាំងពេកមិនបានឆ្លៀតពេលខ្លះៗដើម្បីកូន។ ជាបទពិសោធន៍របស់លោកបណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិកផ្សារ វីនសូ ទោះរវល់យ៉ាងណាក៏លោកនៅតែឆ្លៀតពេលតាមដានកូន ពិសេសការសិក្សាតែម្តង ដែលត្រូវប្រាកដថាពួកគេបានចំណាយពេលរៀន ពុំមែនលេងហ្គេមឡើយ។ មិនតែប៉ុណ្ណោះ លោកតែងបំផុសគំនិតឲ្យកូនៗអានជាសៀវភៅជុំគ្រួសារ ដែលជាកត្តាធ្វើឱ្យក្មេងមានភាពកក់ក្តៅ និងអាចបណ្តុះទម្លាប់អានថែមទៀត។

/. ប្រៀបធៀប

ការប្រៀបធៀប ជាវិធីសាស្ត្រមួយដែលឪពុកម្ដាយ ឬអាណាព្យាបាលភាគច្រើនក្នុងប្រទេសកម្ពុជាតែងជ្រើសយកមកប្រដៅកូន ដោយពុំបានគិតពីផលវិបាកនៃការប៉ះទង្គិចខ្លាំងលើផ្លូវអារម្មណ៍ដែលធ្វើឱ្យក្មេងងាយនឹងកើតជំងឺបាក់ទឹកចិត្តលឿនបំផុត។ ជាក់ស្តែង លោកឧកញ៉ាបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឲ្យដឹងថា មានឪពុកម្ដាយមួយចំនួនចូលចិត្តនិយាយថា កូនខ្លួនមិនដូចកូនគេ ឬប្រើពាក្យបំបាក់មុខកូននៅចំពោះមុខអ្នកដទៃតែម្តង ដែលធ្វើឲ្យក្មេងឆាប់ចាញ់ច្រាប។ ក្នុងនោះ លោកវេជ្ជបណ្ឌិតបានបង្ហើបនូវគន្លឹះប្រើចិត្តសាស្ត្រផ្ទុយ ដោយប្រើពាក្យពេចន៍លើកសរសើរ ផ្តល់ជាកម្លាំងចិត្តវិញ ទោះបីជាគ្មានប្រសិទ្ធភាព១០០%ក្តី តែក៏ជាផ្នែកមួយជួយឱ្យក្មេងកែប្រែទម្លាប់អាក្រក់របស់គេបន្តិចៗផងដែរ។

/.​ ភ្លេចបង្រៀនកូនឱ្យដឹកនាំខ្លួនឯង      

ឪពុកម្ដាយភាគច្រើនតែងអប់រំទូន្មានពីនេះពីនោះ តែអាចនឹងភ្លេចបង្រៀនកូនឱ្យចេះដឹកនាំខ្លួនឯង។ ត្រង់ចំណុចនេះ លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន ថ្នាំពណ៌ជាតិ Cam-Pain បានលើកបង្ហាញអំពីតួនាទីជាឪពុកមួយរូប អ្វីដែលត្រូវធ្វើគឺធ្វើជាគំរូដឹកនាំ បង្ហាញឱ្យកូនៗរៀនសូត្រតាម ដើម្បីជួយពង្រឹងគំនិតក្នុងការដើរតួនាទីជាដឹកនាំទៅថ្ងៃខាងមុខ។

ជាមួយគ្នានេះដែរ មេរៀនសម្រាប់អ្នកដែលក្លាយទៅជា ឪពុក-ម្ដាយគួរតែដឹងអំពីឥទ្ធិពលរបស់ខ្លួនមកលើកូនៗ ព្រោះពួកគេមើលមកអ្នកមុននរណាទាំងអស់។ អ្នកគឺជាគ្រូទី១ ពួកគេគោរពទៅតាមអ្វីដែលអ្នកធ្វើ និងយកគំរូតាមអ្នក។ ជាការពិតណាស់ ម្ដាយ-ឪពុកអាចធ្វើឲ្យកូនៗរបស់ខ្លួនក្លាយទៅជាអ្វីមួយក៏បានតាមតែចិត្តចង់ ចង់ឲ្យពួកគេជោគជ័យ ឬ ក្លាយទៅជាក្មេងឥតបានការក៏បាន វាអាស្រ័យទៅនឹងទង្វើ និង អាកប្បរិយារបស់អ្នក សកម្មភាពប្រចាំរបស់អ្នកនេះឯង៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia