អ្នកថ្មីៗកុំរំលង! ចង់ចាប់ផ្តើមលក់អនឡាញឱ្យជោគជ័យ អ្នកចាំបាច់ត្រូវចេះធាតុសំខាន់ៗ៤នេះ
THATSORNA NOVJULY 2 20241 K views

បច្ចុប្បន្ននេះ យើងមើលឃើញថា វិស័យលក់ទំនិញនៅលើអនឡាញនៅក្នុងប្រទេសកម្ពុជា កំពុងតែមានការរីកលូតលាស់យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយការលក់ទំនិញនៅលើអនឡាញក៏បានក្លាយទៅជារបរមួយ ដែលបានជួយឱ្យអ្នករកស៊ីនៅក្នុងស្រុកខ្មែររាប់ម៉ឺននាក់ អាចរកចំណូលបានរាប់ម៉ឺនដុល្លារ និងបានធ្វើឱ្យមានជីវភាពគ្រួសាររបស់ពួកគាត់ កាន់តែប្រសើរឡើងរតាមរយៈរបរមួយនេះ។

ដោយថ្ងៃនេះផងដែរ Business Cambodia នឹងធ្វើការលើកយក ៤ ចំណុចសំខាន់ៗដែលអ្នកគួរតែអនុវត្ត បើចង់ទទួលបានជោគជ័យនៅលើវិស័យលក់ទំនិញអនឡាញ។ ដោយចំណុចសំខាន់ៗទាំង ៤ នោះមានដូចជា៖

១.នាំចូលទំនិញដោយខ្លួនឯង៖ បើអ្នកមិនចេះបញ្ជាទិញទំនិញពីរោងចក្រទេនោះ អ្នកអាចនឹងជួបបញ្ហាមួយលក់មិនសូវចំណេញ ឬចំនេញបានតិច។ ដោយសារតែទំនិញដែលអ្នកយកពីគេមកលក់ ជាទំនិញដៃទី៣ទៅហើយ មានន័យថា អ្នកជាជនទីបីដែលទទួលទំនិញទាំងនោះនៅក្នុងតម្លៃខ្ពស់ ធ្វើអោយអ្នកយកទៅលក់បន្តមិនបានចំណេញច្រើនឡើយ។ ហើយដើម្បីបញ្ជៀសបញ្ហាទាំងនេះ អ្នកត្រូវតែទំនាក់ទំនងដោយផ្ទាល់ទៅកាន់រោងចក្រ ទំនិញបោះដុំធូរថ្លៃ ឫលក់រាយធូរថ្លៃ។

២. ផលិតផលមិនស្មុគស្មាញ៖ ប្រសិនបើអ្នកមិនចង់វិលមុខនៅពេលដែលអ្នករកស៊ីអនឡាញទេនោះ អ្នកមិនគួរយកផិតផលដែលស្មុកស្មាញយកមកលក់នោះទេ។ ផលិតផលស្មុកស្មាញនៅក្នុងទីនេះ គឺចង់សំដៅទៅលើផលិតផលណាដែលមានជម្រើសច្រើនពេក ឧ.ដូចជាការលក់ស្បែកជើងជាដើម។ ដោយការលក់ស្បែកជើងយើងមិនអាចលក់តែមួយលេខឬក៏មួយទំហំនោះទេ ពោលគឺយើងត្រូវមានច្រើនជម្រើស ព្រោះអតិថិជនមានទំហំជើងខុសៗគ្នា។

បន្ថែមពីនេះទៀត ក៏មានអ្នកលក់ស្បែកជើងនៅលើអនឡាញមួយចំនួនធំជួបបញ្ហាដ៏គួរ​ឱ្យធុញទ្រាន់មួយ ដោយជួនកាលផ្ញើរស្បែកជើងដល់ដៃអតិថិជនហើយ តែចុងក្រោយបែរជាត្រូវផ្ញើរមកវិញដោយសារតែមិនត្រូវជើងក៏មាន។ ដូច្នេះហើយវាធ្វើឱ្យខាតពេលវេលានិងខាតលុយថ្លៃជញ្ជូនច្រើនដង។ សរុបមក សម្រាប់អ្នករកស៊ីលក់អនឡាញថ្មីថ្មោង អ្នកមិនគួរយកផលិតផលដែលស្មុកស្មាញយកមកលក់នោះទេ។

៣. ពង្រឹងជំនាញទីផ្សារ និងការលក់៖ បើចង់ទទួលបានជោគជ័យក្នុងវិស័យលក់ទំនិញអនឡាញ អ្នកត្រូវតែចេះធ្វើទីផ្សារនិងចេះលក់។ បើទោះបីជាអ្នក មានផលិតផលឬសេវាកម្មល្អអស្ចារ្យយ៉ាងណាក៏ដោយ ប៉ុន្ដែបើអ្នកមិនចេះធ្វើទីផ្សារនិងការលក់ មិនចេះពីវិធីសាស្រ្តក្នុងការធ្វើការផ្សព្វផ្សាយឱ្យគេបានដឹង មិនចេះប្រើពាក្យពិកជាមួយអតិថិជនទេនោះ អ្នកប្រាកដអាចលក់ផលិតផលរបស់អ្នកដាច់ឡើយ។ ដូច្នេះហើយ បើចង់ជោគជ័យនៅលើវិស័យអ្នកឡាញ អ្នកគួរតែព្យាយាមអភិវឌ្ឍន៍ជំនាញនេះឱ្យបានជាប្រចាំ។

៤. ប្រើ Facebook ៖ ដូចយើងបានដឹងស្រាប់ហើយថា បច្ចុប្បន្ននេះ Facebook គឺជាបណ្ដាញសង្គមមួយដែលប្រជាជនខ្មែរយើងស្ទើរតែទូទាំងប្រទេសនិយមប្រើប្រាស់ ហើយFacebook ក៏បានក្លាយទៅជាឃ្លាំងផ្ទុកអតិថិជនរាប់លាននាក់។ ដូច្នេះហើយបើអ្នកចង់ទទួលបានជោគជ័យទៅលើវិស័យលក់ទំនិញអនឡាញនៅក្នុងទីផ្សារស្រុកខ្មែរ អ្នកគួរតែរៀនប្រើប្រាស់ Facebook ដើម្បីផ្សព្វផ្សាយលក់ឱ្យចំគោលដៅ៕

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia