មកដឹងតម្លៃចូលទស្សនា សួនយក្ស រូបរាងផ្ការំដួលដ៏ល្បី នៅខេត្តសៀមរាប
Nim Pranun JULY 4 20242 K views

សួនផ្ការាងរំដួលដ៏ធំនេះ គឺជាសមិទ្ធផលទេសចរណ៍ថ្មី ដោយសហគ្រិនខ្មែរ ជាអ្នកបង្កើត បោះទុនវិនិយោគដោយផ្ទាល់ បច្ចុប្បន្នបានផ្ទុះការចាប់អារម្មណ៍សារជាថ្មី ដោយសារតែសម្រស់ផ្កា និងការរចនាម៉ូដប្លង់មេនៃសួនដ៏ទាក់ទាញ។

លោក ប្រាក់ ចាន់ធី អ្នកគ្រប់គ្រងសួនផ្កា​ បានឲ្យដឹងថា សួនផ្កានេះ ចំណាយពេលសាងសង់រយៈពេល១ឆ្នាំ ផ្ទៃដី៧ហិកតា។ ឆ្លងកាត់ឧបសគ្គលើការបោះទុន និងឥទ្ធិពលពីអាកាសធាតុ សួនផ្កាដ៏ទាក់ទាញ នៅតែអាចរំលេចចេញជារូបរាង ស្របតាមគោលបំណងរបស់ម្ចាស់គម្រោងនេះ គឺទាក់ទាញទេសចរចូលខេត្តសៀមរាបឱ្យកាន់តែច្រើន និងបង្ហាញជនរួមជាតិថា ស្រុកខ្មែរក៏មានសួនផ្កាយក្សដូចស្រុកគេដែរ។

 បងប្អូនប្រាកដជាចង់ដឹងអំពីតម្លៃ ដោយភ្ញៀវជាតិ ចែកចេញជា២ប្រភេទ កុមារ ១២០០០៛ មនុស្សធំ ២៨០០០៛ រីឯជនជាតិបរទេស កុមារ ២០០០០៛ មនុស្សធំ ៤០០០០៛។

សួនផ្កាដ៏ធំនេះ ដែលស្ថិតនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយពីក្រុងសៀមរាបប្រមាណជា២៧គីឡូម៉ែត្រ ផ្លូវចូលទល់មុខសាលាឃុំខ្ចាស់។

Nim Pranun

អត្ថបទសរុប៖ 20

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia