រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយដល់កម្ពុជា ដើម្បីពង្រីកបណ្តេញអគ្គិសនី និងវិស័យធំៗ៣បន្ថែមទៀត
Ping Chou EngJULY 7 2024281 views

ក្នុងជំនួបទ្វេភាគី ឯកឧត្តម សុខ​ចិ​ន្តាសោភា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានិង លោកជំទាវ ខាមីខាវ៉ា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវរដ្ឋមន្ត្រី ខាមីខាវ៉ា យ៉ូកុ ( KAMIKAWA YOKO) នៅកម្ពុជា។

450300937 860895162733433 6655180218191790560 N

តាមប្រភពពីក្រសួងការបរទេសបានឱ្យដឹងថា លោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុនបានគូសបញ្ជាក់ថារដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយទឹកប្រាក់ប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន សម្រាប់ការពង្រីកបណ្តាញ អគ្គិសនីនៅរាជធានីភ្នំពេញផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណមិត្តជប៉ុនដែល បានរៀបចំអភិក្រមថ្មី (New Cooperation Approach) សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗចំនួន៣ដូចខាងក្រោម៖

ទី១. ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមរួមមាន ទឹកស្អាត ប្រព័ន្ធចម្លោះទឹកកខ្វក់ ឌីជីថល និងសន្តិសុខសាយប័រ , ទី២. ការតភ្ជាប់សមុទ្រដែលផ្តោតសំខាន់លើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ,និងទី៣. វិស័យដោះមីន ដែលក្នុងនោះភាគីជប៉ុននិងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើ វិស័យនេះ ដើម្បីបម្រើដល់បុព្វហេតុមនុស្សធម៌ និងសន្តិភាពក្នុងតំបន់ និងពិភពលោក។

រដ្ឋមន្រ្តីទាំង២ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំតាមរយៈការវិនិយោគ របស់ ក្រុមហ៊ុនធំៗជប៉ុននៅកម្ពុជា ហើយ លោកជំទាវ ខាមីខាវ៉ា សន្យាថានឹងជួយជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១) ការផ្តល់ហិរញ្ញប្បទាន ឥតសំណង (ប្រមាណ ២,៧ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង (២) ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន (ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក)សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)៕

449842190 860957336060549 5103300908702285722 N

Fn 2024 07 07 13 22 56 0.jpg

 

Fn 2024 07 07 13 22 56 2.jpg

 

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia